ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មាន​គម្រោង​​បង្កើត​​ប្រព័ន្ធ​​ទូរទស្សន៍​ឌីជីថល ​និង​រោងចក្រ​ស្លដែក​នៅ​កម្ពុជា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​អ៊ាង ​សុផល្លែត ​ជំនួយ​ការ​សម្តេច​​អគ្គ​មហា​​សេនាបតីតេជោ​ ហ៊ុន សែន ​បាន​ប្រាប់​​ក្រោយ​ជំនួប​សម្តែង​ការគួរសម​ពិភាក្សា​ការងារនា​រសៀល​​ថ្ងៃទី​​៤ ឧសភា ​២០១២ នៅ​អគារ​​វិមានសន្តិ​ភាព​រវាង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា​ជា​មួយ​លោក ZHU XINQIANG អនុ​ប្រធាន​ធនា​គារ EXIM BANK សា​ធារណ​រដ្ឋ​ប្រជាមា​និត​ចិន ​ថា ដោយ​សង្កេត​ឃើញ​សេដ្ឋ​កិច្ច​កម្ពុជា​កំពុង​តែ​មាន​សក្តានុ​ពល​ខ្ពស់​ និងមាន​​ភាពរស់​រវើក​ ក្នុង​ន័យ​នេះ​គឺ​ជា​កត្តា​​ជំរុញ​ឱ្យ​អ្នក​វិនិ​យោគ​​ចិន​យ៉ាង​​ច្រើន​មក​កាន់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។

​លោក ZHU បាន​រាយ​ការណ៍​​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ អំពី​​គម្រោង​​ពីរ​ដែល​ប្រព្រឹត្ត​ទៅ​ហើយ​គម្រោង​ទី១ ​គឺគម្រោង​បង្កើត​​ទូរទស្សន៍ Digital នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ដែល​ក្រុម​​ហ៊ុន​មក​វិនិ​យោគ​រួម​ជា​មួយ​​ទូរទស្សន៍​​នៅ​ក្នុង​ស្រុក​ ដើម្បី​​ធ្វើ​ឱ្យទំនើប​ភាវូប​នីយ​កម្ម ប្រព័ន្ធ​ទូរទស្សន៍​​ឱ្យ​ក្លាយ​​ទៅ​ជា​ទូរទស្សន៍​​ប្រព័ន្ធ Digetal មាន​ប្រព័ន្ធ Internet រួម​ទាំង​មាន​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ក្នុង​នោះ​​ផង ។ គម្រោង​ទី​២ ​គឺ​ជា​គម្រោង​​​ធ្វើ​រោង​ចក្រ​ស្លដែក​​នៅ​ក្នុងព្រះ​រាជាណាចក្រ​កម្ពុជា​តាម​រយៈ​ការនាំ​ចូល​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ក្រៅ​យក​ទៅ​ផលិត ដើម្បី​​បម្រើ​ទី​ផ្សារ​​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង និង​​ទីផ្សារ​នៅ​ក្នុង​តំបន់​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕