ខណៈសល់ពេល៦ខែទៀតដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ឧសភា លោកបារ៉ាក់ អូបាម៉ា បានចូលរួមក្នុងមិទ្ទីងឃោសនាបោះឆ្នោតជាផ្លូវការទាំងឡាយដោយក្នុងឱកាសនោះលោកលើកឡើងជា ពិសេសពីចំណុចខ្សោយទាំងឡាយរបស់គូប្រជែងនៃគណបក្សសាធារណរដ្ឋលោកមីតរ៉ូមនី ខណៈព័ត៌មាននានាពីសេដ្ឋកិច្ចពុំសូវល្អដូចការសង្ឃឹមទុក។ អមដោយភរិយាដែលមានប្រជាប្រិយភាពបំផុតលោកស្រីមីសែល អូបាម៉ា ប្រធានាធិបតីអាមេរិកបានខិតខំលើកឡើងពីបញ្ហាកងទ័ពដែលអាចឱ្យលោកជាប់ឆ្នោតចូលសេតវិមានក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៨ ។
ក្នុងអង្គមិទ្ទីងមួយ នៅក្រុង COLOMBUS រដ្ឋអូហៃយ៉ូ ប្រធានាធិបតីថ្លែងទៅកាន់មហាជនថា លោករ៉ូមនី នឹងជាប្រធានាធិបតីមានគំនិតអាក្រក់ នានាដូចជាកាត់បន្ថយពន្ធដា សម្រាប់ពួកអ្នកមាន និងការចំណាយក្នុងកម្មវិធីសង្គម ជាដើម ។ អាស្រ័យហេតុនេះបានជាខ្ញុំសម្រេចឈរឈ្មោះជាបេក្ខជនសម្រាប់អាណត្តិទី២ ជាប្រធានាធិបតីសហរដ្ឋអាមេរិក ។
លោកអូបាម៉ាបន្តទៀតថា លោកចូលកាន់តំណែងពីឆ្នាំ២០០៩មក ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតពុំធ្លាប់អាចចាប់តាំងពីឆ្នាំ១៩៣០មក ។ លោកទទួលស្គាល់ថា ពេលវេលានៅតឹងតែងបន្តទៀតសម្រាប់ពលរដ្ឋអាមេរិក ជាច្រើននាក់ ។ យើងពុំបានបោះបង់ចោលពួកគេឡើយ ។ វិបត្តិនេះនៅអូសបន្លាយពេលជាច្រើនឆ្នាំទៀតហើយសេដ្ឋកិច្ចនៅជួបការលំបាក រួចប្រការនេះចាំបាច់ត្រូវមានការខិតខំប្រឹងប្រែងជួយទ្រទ្រង់ដើម្បីឱ្យអាមេរិកអាចងើបឡើងវិញទាំងស្រុង ។
បន្ទាប់មកលោកអូបាម៉ា បានវាយប្រហារលើលោករ៉ូមនី ដែលក្នុងឱកាសនៃមិទ្ទីងឃោសនាកាលពីខែសីហានិយាយថា សហគ្រាសក៏ជាមនុស្សដែរ ។ លោកអូបាម៉ាមានប្រសាសន៍ថា សហគ្រាសគឺសហគ្រាស ពុំមែនជាមនុស្សឡើយ ហើយមនុស្សគឺមនុស្ស៕
ចែករំលែកព័តមាននេះ