ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់ព្យុះរលំផ្ទះ ដើមឈើ និង​សម្បត្តិ​​សាធា​រណៈ​ជា​ច្រើន​នៅ​សង្កាត់​មួយ​ចំនួន​នៅ​​រាជ​ធានី​ភ្នំពេញ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ភ្លៀង​ ​និង​ខ្យល់​ព្យុះ​បាន​បោក​បក់​ទៅ​លើ​សង្កាត់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បណ្តាល​ឱ្យ​រលំ​ផ្ទះ​ជា​ច្រើន​ខ្នង ​បង្គោល​ភ្លើង​ ដើម​ឈើ និង​ផ្ទាំង​ប៉ាណូ… កាលពី​វេលា​ម៉ោង​៣​និង​៤០​​នាទី​រសៀល​ថ្ងៃទី​​៥ ឧសភា ២០១២ ។

សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ បាក់​បង្គោល​ភ្លើង​១​ដើមរលំផ្ទះ​៥២​ខ្នង ដើម​ឈើ​ និង​ផ្ទាំង​ប៉ាណូជាច្រើន​​ ឯ​នៅ​ខណ្ឌ​ឫស្សី​កែវ ខ្យល់​ព្យុះ​​បាន​បោក​បក់​មក​លើ​សង្កាត់​ចំនួន​២ គឺ​សង្កាត់​ព្រែក​តាសេក រលំ​ផ្ទះមួយ​ខ្នង របើក​ដំបូល និង​ជញ្ជាំង​ជាច្រើនខ្នង​ និងរលំដើម​ត្នោត​៣​ដើម ។ ​សង្កាត់​ព្រែក​លៀប បណ្តាល​ឱ្យ​រលំ​ប៉ាណូ​ជា​ច្រើន​​ផ្ទាំង​ និងដើម​​ឈើ​ចំនួន​​បីដើម​ផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕