តុល្យការក្រោយគ្រោះទឹកជំនន់ក្នុងទន្លេសឺទី SETI បណ្តាលមកពីការបាក់ដីនៃភ្នំANNAP-URNAចំនួនអ្នកស្លាប់ឡើងដល់១៣នាក់កាលពីព្រឹកថ្ងៃទី៥ឧសភានៅភាគខាងលិចនេប៉ាល់ ។
អ្នកនាំពាក្យរបស់កងទ័ពនេប៉ាល់លោករ៉ាមីនដ្រាចឺទ្រី អះអាងពីចំនួនមនុស្សស្លាប់នោះប្រាប់ដល់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ដោយលោកបញ្ជាក់ថា សាកសពជនបរទេស៣នាក់ក៏ត្រូវបានរកឃើញដែរ ក៏ប៉ុន្តែសាកសពពួកគេនៅពុំទាន់កំណត់អត្តសញ្ញាណនៅឡើយ ។
សាកសពមនុស្សជាច្រើននាក់ត្រូវបានរកឃើញក្នុងតំបន់ជាច្រើន ។ មនុស្សជាច្រើនសិបនាក់នៅតែបាត់ខ្លួននៅឡើយហើយតុល្យការអាចធ្ងន់ធ្ងរជាងនេះទៀត ៕
ចែករំលែកព័តមាននេះ