រេអាក់ទ័រចុងក្រោយដែលនៅមានសកម្មភាពក្នុងប្រទេសជប៉ុនត្រូវបានបញ្ឈប់កាលពីថ្ងៃទី៥ឧសភាជាង១ឆ្នាំបន្តិច ក្រោយគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ាដែលបង្ខំឱ្យអាជ្ញាធរជប៉ុនចាត់វិធានការប្រុងប្រយ័ត្នថ្មីៗ ហើយត្រូវឱ្យជប៉ុនគិតឡើងវិញលើនយោបាយថាមពលសម្រាប់បណ្តាទសវត្សខាងមុខនេះ ។
ក្នុងចំណោមរេអាក់ទ័រទាំង៥០របស់ប្រទេសនឹងពុំមានរេអាក់ទ័រណាមួយដើរឡើយចាប់ពីថ្ងៃទី៦ឧសភាទៅ ហើយរេអាក់ទ័រចុងក្រោយដែលនៅដំណើរការគឺរេអាក់ទ័រTOMARI-3 នាថ្ងៃទី៥ឧសភាត្រូវបញ្ឈប់ ។ ផលិតកម្មអគ្គិសនីត្រូវកាត់ផ្តាច់ហើយដំណើរការធ្វើឱ្យរេអាក់ទ័រត្រជាក់ត្រូវធ្វើនាថ្ងៃទី៧ឧសភា ។
ក្នុងពេលមានគ្រោះថ្នាក់នុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ា កាលពីថ្ងៃទី១១មីនា ឆ្នាំ២០១១ ក្រោយការរញ្ជួយដីនិងស៊ូណាមីយ៉ាងខ្លាំងដែលកម្ទេចភាគ|សានជប៉ុន មានរេអាក់ទ័រ៣៧នៅដំណើរការ ។ រេអាក់ទ័រឯទៀតៗត្រូវបញ្ឈប់ ពិសេសដើម្បីការពារ ។ រេអាក់ទ័រចំនួន១១ត្រូវបញ្ឈប់ដោយសារគ្រោះមហន្តរាយរួចបន្ទាប់មករេអាក់ទ័រ២ទៀតនៅភាគកណ្តាលប្រទេសត្រូវបញ្ឈប់ដោយសារខ្លាចរងការប៉ះពាល់ដោយសារការរញ្ជួយដី ។ ចាប់តាំងពីពេលនោះមករេអាក់ទ័រដទៃៗទៀតត្រូវបញ្ឈប់ដើម្បីគោរពតាមបទដ្ឋាននៃការថែរក្សាជួសជុលកែលម្អ ៕
ចែករំលែកព័តមាននេះ