ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ឪពុក​ម្តាយ​ថា ទៅ​រៀន​តែ​ទៅ​រើស​អេត​ចាយ​​ តាម​គេ​ទៅ​លេង​ទឹក​លង់​ស្លាប់​

14 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ​ក្មេង​ប្រុស​ម្នាក់​បន្ទាប់ពី​​បាត់​ខ្លួន​មួយ​យប់​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​អណ្តែត​​ទឹក​ក្នុង​ទឹក​ដីថៃ​​ កាលពី​វេលា​ម៉ោង​៧​​​ព្រឹក​​​​ថ្ងៃទី​៥ ឧសភា ​២០១២ ​ជិត​ផ្សារ​លុង​ក្លឿ ស្រុក​​អារញ្ញ ខេត្តស្រះ​កែវ ​ហើយ​ត្រូវ​ភាគី​ថៃ​​បញ្ជូន​​សព​មក​ឱ្យ​ឪពុក​ម្តាយ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ។ ​

សព​ក្មេង​រង​​គ្រោះ​ឈ្មោះ​​លឹម សុខហេង អាយុ​​១១​ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​ក្បាល​ស្ពាន​១ ​សង្កាត់​ប៉ោយ​ប៉ែត​ក្រុង​ប៉ោយប៉ែត ។ សព​ក្មេង​រង​គ្រោះ​​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ទឹក​​ក្នុង​​ស្រះ​​ក្បែរ​​ភូមិ​ថៃ ជិត​ផ្សារ​លុង​ក្លឿ​ ក្រោយ​ពីបាត់​ខ្លួន​មួយ​យប់ ។ តាម​ស្ត្រី​ជាម្តាយ​ឈ្មោះ​វ៉ាន់ ធារី អាយុ​៤៤​ឆ្នាំ ​ប្រាប់ថា ​​កូន​ប្រុស​របស់​​គាត់​បាន​បាត់​​ខ្លួន​កាលពី​​​វេលា​​ម៉ោង​ប្រហែល​១១​​​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ​២០១២ បន្ទាប់​ពី​​ប្រាប់​​គាត់​​ថា សុំ​ទៅរៀន​ភាសា​អង់គ្លេស​​​ដឹង​​អីគេ​ទៅ​រើស​អេត​ចាយ​ហើយ​ទៅ​លេង​ទឹក​អញ្ចឹង​សោះ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕