ខេត្តស្វាយរៀង ៖ លោកនាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ លោកជៀង អំ អភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំ វិញខេត្ត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខគ្រូពេទ្យ និងអ្នកជំងឺនៅមន្ទីរពេទ្យខេត្តស្វាយរៀងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៤ ឧសភា ២០១២ ។
លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្ត បានឱ្យដឹងថា កន្លងមកមន្ទីរពេទ្យបានទទួលការឧបត្ថម្ភជាបន្តបន្ទាប់ពីសំណាក់លោកនាយឧត្តមសេនីយ៍ម៉ឹង សំផន និងលោកជំទាវ នូវសម្ភារបរិក្ខារពេទ្យ ឱសថ និងរថយន្តសង្គ្រោះចំនួន២គ្រឿង ជាពិសេសអគារដ៏ស្កឹមស្កៃមាន២០បន្ទប់ និងគ្រែ១០០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ក្នុងឱកាសនោះ លោកម៉ឹង សំផន បានឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យចំនួន២លានរៀល ឧបត្ថម្ភគ្រូពេទ្យ១៤៥នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ថវិកា៣ម៉ឺនរៀល អ្នកជំងឺសម្រាកព្យាបាល១៦៥នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ប្រាក់១ម៉ឺនរៀល អ្នកកំដរអ្នកជំងឺ១៦៥នាក់ ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕



ចែករំលែកព័តមាននេះ