រាជធានីភ្នំពេញ ៖ លោកទ្រី វន្ថា អតីតយុទ្ធជនធ្លាក់ខ្លួនពិការ និងជាអ្នកយកព័ត៌មានកោះសន្តិភាពប្រចាំប្រាសាទព្រះវិហារ បានធ្លាក់ខ្លួនឈឺដោយសារជំងឺលើសឈាម ហើយត្រូវបានសាច់ញាតិបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១ ឧសភា ២០១២ ឥឡូវនេះ បានធូរស្រាលបន្តិចហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់អំណោយ ។
ភរិយាលោកទ្រី វន្ថា បាននិយាយទាំងទឹកមុខក្រៀមក្រំនៅមន្ទីរពេទ្យកាល់ម៉ែតថា លោកទ្រី វន្ថា ដែលត្រូវជាប្តី បានធ្លាក់ខ្លួនឈឺនៅយប់ថ្ងៃទី៣០ មេសា ២០១២ ដោយសារជំងឺលើសឈាម ហើយត្រូវគ្រូពេទ្យខេត្តព្រះវិហារ ក៏បញ្ជូនបន្តមកមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី១ ឧសភា ។ ដោយសារមានការយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិតនៅទីនោះប្តីរបស់អ្នកស្រីបានធូរស្រាលជាបន្តបន្ទាប់ អាចនិយាយបាន និងហូបបានខ្លះៗ ក្នុងរយៈពេល៥ថ្ងៃ ដែល សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនេះ ហើយក៏មានសប្បុរសជនជាច្រើនបានចំណាយថវិកាផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់ប្តីអ្នកស្រីផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ