ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Allen Myessសិក្សា​ពី​សង្គម​ស៊ីវិល​នៅ​កម្ពុជា​សេចក្តី​ប្រកាស​របស់​លោ​ក​ស្រី Pillay មិន​ឆ្លុះ​ប​​ញ្ចាំង​ការ​ពិ​ត​

14 ឆ្នាំ មុន

ប្រជា​ជន​ភាគ​ច្រើន​នៅ​​​ក្នុង​ពិ​ភពលោក​ប្រហែល​​​មិន​បាន​​កត់​​សម្គាល់​​​ទេ ប៉ុន្តែ​​ Navi Pillay ស្នង​ការ​​ជាន់​ខ្ពស់​​​នៃ​អង្គ​ការ​​​សហ​ប្រជា​ជាតិ​​ទទួល​ប​ន្ទុក​​​សិទ្ធិ​មនុស្ស​​ បាន​លើក​ឡើង​​​ពីការ​​ព្រួយ​បារ​ម្ភ​​អំពី​យុទ្ធ​នា​ការ​​​អន្ត​​រ​ជាតិ​​​មួយ​​​ដើម្បី​​កំណត់​​ដែន​សិទ្ធិ​មនុស្ស​​ និង​ NGOs ។ ​សេច​ក្តី​ប្រកាស​​​​ព័ត៌​មាន​​​​ចុះ​ថ្ងៃទី​​​២៥ ​​មេសា ​របស់​​សេវា​ព័ត៌​មាន​​​អង្គ​ការ​​​សហ​ប្រជា​ជាតិ​ដែល​បាន​​​ដក​ស្រង់​​​​​ការ​ព្រួយ​បារ​ម្ភ​​​របស់​លោក​​​ស្រី​ដែល​​​មាន​ចំណង​ជើង​​ថា «ម​ន្ត្រី​​ជាន់​ខ្ពស់​​​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​​​និយាយ​ថា ការ​ដាក់​​​​កំ​ហិត​​លើ NGOs ទូទាំង​​ពិភព​លោក​​ កំពុង​​​តែ​ធ្វើ​ឱ្យ​​សិទ្ធិ​មនុស្ស​​​កាន់​តែ​​ចុះ​ខ្សោយ​ »។

​ទោះ​បី​ជា​យ៉ាង​​ណា​ក៏​ដោយ​ នៅ​ពេល​​​​ពិនិត្យ​​​ឱ្យ​ដិត​ដល់​ទៅ​ បញ្ហា​​​ហាក​់​ដូច​ជា​​មិន​សូវ​​​​គួរ​ឱ្យ​​​ព្រួយ​បារ​ម្ភ​​​ទេ ។​ «ការ​ដាក់​កំហិត​» ដែល​ត្រូវ​​​បាន​​ចោទ​​​ប្រកាន់​នោះ​​ មិន​ប្រាកដ​​ជា​​«នៅ​ទូទាំងពិភព​លោ​ក​» ទេ​ ប៉ុន្តែ​​យោង​តាម​​​សេចក្តី​ប្រកាស​​ព័ត៌​មាន​​​​នោះ មាន​ការ​​​ពាក់​ព័ន្ធ​តែ​ចំនួន​​​​៦​ប្រទេស​ប៉ុណ្ណោះ​គឺ​ ប្រទេស​អាល់​ហ្សេ​រី​​ ប្រទេស​​​អេហ្ស៊ីប ប្រទេស​​​ហ្ស៊ីម​បាវ៉េ​ ប្រទេស​កម្ពុជា ប្រទេស​​​អ៊ីស្រាអែល​ និង​ប្រទេស​​​វេណេ​ស៊ុយ​អេ​ឡា​ ។ ​ខ្ញុំ​មិន​បាន​​​ដឹង​​អំ​ពី​ស្ថាន​ភាព​​ NGOs ក្នុង​ប្រទេស​​​​​អាល់​ហ្សេរី​ ប្រទេស​​អេ​ហ្ស៊ីប​ ប្រទេស​​ហ្ស៊ីម​បាវ៉េ​ ឬ​ប្រទេស​​​អ៊ីស្រា​​អែល​​​នោះ​ទេ ។ ប៉ុន្តែ​​​​ខ្ញុំ​ដឹង​បន្តិ​ច​បន្តួច​​អំពី​ស្ថាន​ភាព​​របស់ NGOs ក្នុង​ប្រទេស​​​កម្ពុជា​​ និង​​វេណេ​ស៊ុយ​អេ​ឡា​​ ហើយ​​កា​រ​យល់​ដឹង​​របស់​ខ្ញុំ​នេះ​ ធ្វើ​ឱ្យ​​​ការ​អត្ថា​ធិ​ប្បាយ​របស់​លោក​​ស្រី Pillay ​ហាក់​ដូច​ជា​​មាន​លក្ខ​ណៈ​​បំភ័ន្ត​​​ជា​ច្រើន​ ។ ​

​ខ្ញុំ​​យល់​​ស្រប​​ជា​​​មួយ​នឹង​​​​លោក​ស្រី Pillay ​ថា «សង្គម​សីុ​វិល​​​មួយ​ដែល​​មាន​​លក្ខ​ណៈ​​សកម្ម​​​ និង​​ស្វយ័ត»​​ គឺ​ជា​អ្វី​​ដែល​មាន​ការ​​ចង់​បាន​​ ហើយ​ក៏​ត្រូវ​​​ការឱ្យ​​មាន​​ផង​ដែរ​​ថា «NGOs អាច​​បំពេញ​​តួនាទី​​​ឱ្យ​បាន​ត្រឹ​ម​ត្រូវ​​»​ ។​ ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​​ បញ្ហា​នេះ​​​ចោទ​​ជា​​សំណួរ​​​អំពី​«តើ​​មុខ​ងារ​​​សម​ស្រប​អ្វី​ខ្លះ​​»ដែល​ NGOs មាន ។ ​

លោក​ស្រី​ Pillay និង​​​សេវា​ព័ត៌​មាន​​​អង្គការ​​សហ​ប្រជា​ជាតិ​​ ហាក់​ដូច​ជា​​​ធ្វើកិច្ច​​​ការ​ដោយ​​​ផ្អែក​លើ​​ការ​សន្និ​​​ដ្ឋាន​​​ថា NGO ​ណា​ក៏​​ដោយ​គឺ​ជា​​​អ្វី​​ដែល​​ខ្លួន​និយាយ​​​ថា​ខ្លួន​​​ជា​អ្វី​​ ​ហើយ​​ដូច្នេះ​​​មិន​ចាំ​បាច់​​​បែង​ចែក​រវាង​​​ឥរិយា​បថ​​ NGO ​ល្អ និង​ឥរិយា​បថ​​ NGO អាក្រក់​នោះ​ទេ ។ NGOs​ ទាំង​អស់​​​ គឺ​សុទ្ធ​តែ​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​ការ​​​ចាំ​បាច់​​​​ជា​មូល​ដ្ឋាន​​​មិន​​អាច​ខ្វះ​បាន​​​សម្រាប់​​ឱ្យ​មាន​សង្គម​ស៊ី​វិល​​​​មួយ​ដែល​​​ល្អ​ប្រ​សើរ​ ។ ​នេះ​នឹង​​ធ្វើ​ឱ្យ​បញ្ហា​​​មិន​សូវ​ស្មុគ​ស្មាញ ។

​ក្នុង​ប្រទេស​​កម្ពុជា ចំនួន​NGOs ​​មាន​ប្រហែល​​​ជា​៣.០០០​​ ។ អង្គការ​​​មួយ​ចំនួន​​​ក្នុង​ចំណោម​​​​នេះ​អនុវ​ត្ត​​​គម្រោង​​​ពាក់​ព័ន្ធ​​​នឹង​ពល​រដ្ឋ​​​ដែល​មាន​​ប្រយោ​ជន៍​​​ខ្លាំង​ ដោយ​តម្លា​ភាព​​ និង​​គណ​នេយ្យ​​ភាព​ពេញ​​​លេញ​​សម្រាប់​​​មូល​​និ​ធិ​​ទទួល​បាន​​​ និង​​ចំណាយ​​ ។ ​​អង្គ​ការ​ខ្លះ​ទៀត​ ​ហាក់​ដូច​ជា​​​​​​​​​​ផ្តោត​​កិច្ច​​ប្រឹង​ប្រែង​​​កាត់​​​បន្ថយ​​​ភាព​ក្រី​ក្រ​​ចំពោះ​​មន្ត្រី​​ និង​មិត្ត​ភកិ្ត​​​​របស់​ខ្លួន​​ ហើយ​មាន​​កំណត់​​​ត្រា​ហិរញ្ញ​វត្ថុ​​​ដែល​មិន​​ច្បាស់​​លាស់​យ៉ាង​​ខ្លាំង​ ។ ​អង្គ​ការ​​​ខ្លះ​ទៀត​ ​នៅតែ​ធ្វើ​​​សកម្ម​ភាព​​ដូច​ជា​គណបក្ស​​នយោ​បាយ​​​ប្រឆាំង​​ ដោយ​ផ្តល់​មតិ​​ និង​ការ​​រិះ​គន់​​​ទៅ​លើ​​ទិដ្ឋ​ភាព​​ផ្សេង​ៗ​ជា​​ច្រើន​​​នៃ​សកម្ម​ភាព​ និង​គោល​​នយោ​បាយ​​​របស់​​រដ្ឋា​ភិបាល​​​​ (យ៉ាង​​ហោច​​ណាស់​មាន​​​​អង្គ​ការ​​​សិទ្ធិ​មនុស្ស​​​​មួយ​​​ក្រោយ​មក​​​បា​ន​ប្រែក្លាយ​​​ទៅ​ជា​គណ​បក្ស​​​នយោ​បាយ​​មួយ​) ។ អង្គ​ការ​​​មួយ​ចំនួន​ ឬ​ភាគ​ច្រើន​ជា​ប្រពៃ​ណី​​ ឬ​តាម​​​បទ​ប្បញ្ញត្តិ​​ត្រូវ​បាន​​​ឱ្យ​រួច​​​ផុត​ពន្ធ​ផ្សេងៗ​ ដែល​​នេះ​​ផ្តល់​​​នូវ​អត្ថ​ប្រយោជន៍​​​ដល់​ពួក​គេ​​ ប្រសិន​បើ​​ពួក​គេ​​​ចូល​រួម​ក្នុង​​​សកម្ម​ភាព​​ដែល​ប្រកួត​ប្រជែង​​​ជា​មួយ​​​នឹង​ពាណិជ្ជ​កម្ម​​​ឯក​ជន ។ ដោយ​មិន​​​គិត​អំពី​​ថា​ តើ​ខ្លួន​​​ពាក់​ព័ន្ធ​​​នឹង​សកម្ម​ភាព​​ពាណិជ្ជ​កម្ម​​​ ឬ​អត់នោះ​ទេ​ អង្គការ​​​ខ្លះ​ទៀត​​គឺ​ពិ​ត​ជា​​​មិន​មែន​ NGOs ទេ ​ពី​ព្រោះ​​ពួក​គេ​​ទទួល​បាន​មូល​និ​ធិ​​​ដោយ​​​ផ្ទាល់​​​ ឬ​ដោយ​​ប្រយោល​ពី​រដ្ឋា​ភិបាល​​​៖ មូល​និ​ធិ​​​​​ពួក​គេ​​បាន​មក​ពី​​រដ្ឋា​​ភិបាល​​បរ​ទេស​ ។

​​ចំនួន​ NGOs ​ប៉ុន្មាន​​​ក្នុង​ចំណោម​​​ ៣.០០០​​ស្ថិត​ក្នុង​​​​ប្រភេទ​​​ណា​ខ្លះ​​​​នោះ គឺ​​​ស្ថិត​លើ​កា​រ​ស្មា​ន​​របស់​នរ​ណា​​​ម្នាក់ ។ ​បច្ចុ​ប្បន្ន​នេះ​ មិន​មាន​​​មធ្យោ​បាយ​​​ណា​មួយ​​​សម្រាប់​​​ឱ្យ​នរ​ណា​​ម្នាក់​​ដឹ​ង​ថា តើ​ NGOs ដែល​​មាន​​​តែ​នា​​ម​ប៉ុន្មាន​​​ដែល​តាម​​​ពិ​ត​ទៅ​​​កំពុង​​​តែ​បន្លំ​​ធ្វើ​អាជីវ​កម្ម​​ ។ នេះ​គឺ​​ជា​បញ្ហា​​​​មួយ​ដែល​​ត្រូវ​​បាន​ដោះ​​ស្រាយ​តាម​​រយៈ​​​សេច​ក្តី​​ព្រាង​​​ច្បាប់​ស្តី​ពី​​ NGOs ​ដែល​​រដ្ឋា​ភិបាល​​​កម្ពុជា​បា​ន​​តាក់​តែង​​​អស់​រយៈ​​ពេល​ជិត​​៩ឆ្នាំ​​មក​ហើយ ។ ក្នុង​សេច​ក្តី​​ព្រាង​​​ចុង​ក្រោយ​​​បំ​ផុត​​នៃច្បាប់​នេះ ​មាន​សេច​ក្តី​​​ចែង​​ថា NGOs ​​មិន​អាច​អនុ​វត្ត «​សកម្ម​ភាព​​ដើម្បី​​រក​​ប្រាក់​​​ចំណេញ​​សម្រាប់​​​ចែក​​រំ​លែក​​​ក្នុង​ចំណោម​​​សមា​ជិក​​​ខ្លួន​បាន​ទេ » ។

​សេច​ក្តី​​ប្រកាស​ព័ត៌​មាន​​​របស់​អង្គ​ការ​​​សហ​ប្រជា​ជាតិ​​នេះ ​មិន​បាន​​ប្រាប់​អ្នក​​​អាន​ថា ​មាន​តែ​​​មួយ​​ភាគ​​តូច​នៃ NGOs ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ ដែល​បាន​បញ្ចេញ​​សំឡេង​​​​ជំទាស់​​គំនិត​ចង់​​ឱ្យ​​មាន​ច្បាប់​​​​​​​ដើម្បី​​មាន​ច្បាប់​​​ដើម្បី​គ្រប់​គ្រង​​ NGOs ។ ​ដោយ​ហួស​​​​​ចិត្ត​​នោះ​ ​ក្រុម​នេះ​គឺ​​​ជា NGOs ​ដដែល​ៗ​​ដែល​ជាញយៗ​​ប្រាប់​ទៅ​​​កាន់​រដ្ឋា​ភិបាល​​ និង​សង្គម​ស៊ី​វិល​​អំពី​សារសំខាន់​​​នៃ «នីតិ​រដ្ឋ​» ។ ច្បាប់​​ទី​១​របស់​ពួកគេ​​ គឺ​​ពួក​គេគួរ​​​​​​នៅពី​លើ​ច្បាប់​ ។

លោក​ស្រី Pillay ​ក៏​មិន​​បាន​លើក​ឡើង​ថា ​រដ្ឋា​ភិបាល​​បាន​ខិត​ខំ​​ប្រឹង​ប្រែង​យ៉ាង​​​អស់​សមត្ថ​ភាព​​ដើម្បី​​ទទួល​យក​​ការ​ព្រួយ​បារ​ម្ភ​​​ត្រឹម​ត្រូវ​របស់​​ NGOs ​ដែល​នេះ​គឺ​​ជា​មូល​ហេតុ​​​មួយ​ដែល​​​ច្បាប់​នេះ ​​​បច្ចុ​ប្ប​ន្ន​ស្ថិ​ត​ក្នុង​សេច​ក្តី​ព្រាង​​ទី​៤ ។​​ ​លោក​​ស្រី​ក៏​មិន​បាន​​បង្ហាញ​​ការ​យល់​ដឹង​​​​​ណា​មួយ​នៃ​​​ចំណាប់​​អា​រម្មណ៍​​ដែល​ត្រូវ​បាន​​​រាយការណ៍​​​​យ៉ាង​ទូលំ​​ទូលា​យ​​កាល​ពី​ខែ​ធ្នូ​​កន្លង​ទៅ​​ ដោយ​សម្តេច​​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន​​ ដែល​ពេល​នោះ​​​​សម្តេច​បាន​មា​​ន​ប្រសាសន៍​​ថា រដ្ឋា​ភិបាល​​បាន​ត្រៀម​ខ្លួន​​​ដើម្បី​​​​​បន្ត​ពិ​ភាក្សា​ជា​មួយ​នឹង​ NGOs រហូត​​​ដល់​ឆ្នាំ​​​២០១៤ ​ប្រសិ​ន​បើ​​​ចាំ​បាច់​​​ដើម្បី​​សម្រេច​​​នូវ​​​សេច​​​ក្តី​​ព្រាង​​​ច្បាប់​មួយ​​​​ដែលអា​ច​​​ទទួល​​យក​បា​ន​ទាំង​សង​ខាង​ ។ ប្រសិន​បើ​នេះ​ជា​ផ្នែក​​​មួយ​នៃ​​​​យុទ្ធ​នា​ការ​​​​អន្ត​រ​ជាតិ​​​នោះ​ យុទ្ធ​​​នា​ការ​នេះ​​គឺ​ខ្វះ​​ភាព​​ស្វាហាប់​យ៉ាង​ខ្លាំង។

​តាម​ការ​ពិ​ត ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​​​​របស់​អង្គ​ការ​​​​​​សហ​ប្រ​ជា​ជាតិ​​​នេះ ដក​ស្រង់​​​​សម្តី​​​លោក​ស្រី​ Pillay ​ដែល​បាន​​លើក​ឡើង​​​តែ​ចំណុច​​​ជាក់​លាក់​​​​មួយ​អំពី​​​សេច​​ក្តីព្រាង​​​ច្បាប់​​​ NGOs ​កម្ពុជា​​តែ​ប៉ុណ្ណោះ​ ហើយ​ដែល​​ការ​​​លើក​ឡើង​​​នេះ​ គឺ​​​មាន​លក្ខ​ណៈ​បំ​ភ័ន្ត​យ៉ាង​​ធ្ងន់​​ធ្ងរ​​ ។​ សេច​ក្តី​​ប្រកាស​ព័ត៌​មា​​ននេះនិយាយ​ថា ​​សេច​​​ក្តី​ព្រាង​ច្បាប់​ NGOs នេះ​ «​នឹង​អាច​​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​​​បិទ​ NGOs បាន​ ប្រសិន​បើ​សកម្ម​ភាព​​​របស់​ NGOs ត្រូ​វ​បាន​​គិត​ថា ​ប៉ះ​ពាល់​​​ដល់​ឯក​​ភាព​ជាតិ​​ វប្ប​ធម៌​ និង​ប្រពៃ​ណី​​ជាតិ​​ ​ដោយ​មិន​​​ផ្តល់​ឱ្យ NGOs ​​ទាំង​នោះ​​នូវ​សិទិ្ធ​​ដើម្បី​តវ៉ា​ទេ »។

​សេច​ក្តី​ប្រកាស​ព័ត៌​មាន​នេះ​ បង្ហាញ​​​ខុស​អំពី​​សេច​ក្តី​​ព្រាង​ច្បាប់ NGOs ​យ៉ាង​ហោច​ណាស់​​​ក៏​បី​ចំណុច​ដែរ​​ ។

ទី​១-មាត្រា​​ទី​១៧​ ដែល​​ជា​ផ្នែក​​តែ​មួយ​​គត់​​នៃ​ច្បាប់​​នេះ​ ដែល​សេ​ច​ក្តី​​ប្រកាស​​ព័ត៌​មា​ន​​នេះ​​ផ្អែក​លើ​​នោះ​ មិនបាន​​អនុ​វត្ត​ចំពោះ​​​ NGOs ​ជា​ទូទៅ​​ទេ ប៉ុន្តែ​​ចំពោះ​​​តែ NGOs ​អន្ត​រជាតិ​ប៉ុណ្ណោះ ។

​ទី​២-​​​ច្បាប់​នេះ​មិន​បាន​អនុ​ញ្ញា​​ត​ឱ្យ​​​រ​ដ្ឋា​ភិបាល​​​បិទ NGOs ​​នោះ​ទេ ។ ​ទស្ស​នៈ​ដែល​​ថា​​រដ្ឋា​ភិបា​ល​កម្ពុជាអាច​​បិទ​ NGOs ​​​អន្ត​រ​ជាតិ​​​មួយ​បាន​ គឺ​​​មិន​សម​​ហេតុ​ផល​​​ទាល់​តែ​សោះ ។ ​អ្វីដែល​​​​​សេច​ក្តី​ព្រាង​ច្បាប់​​នេះ​ចែង​​​នោះ​គឺ​ថា រដ្ឋា​ភិបាល​​​អាច​​លុប​ចោល​​អនុស្ស​រ​ណៈ​នៃ​​​​កា​រ​យោគ​យល់​គ្នា (MoU) ជា​មួ​យនឹង​​ NGOs អន្ត​រជាតិ​​​ ប្រសិន​បើ​​​សកម្ម​ភាព​​​របស់​ NGOs ​អន្ត​រ​ជាតិ​នោះ «បំផ្លាញ​​ដល់​​សន្តិ​ភាព​​​ ស្ថិរ​ភាព​​ និង​សណ្តាប់​ធ្នាប់​​​សាធារ​ណៈ​ ឬ​ប៉ះ​ពាល់​​ដល់​សន្តិ​​សុខ​ជាតិ​ ឯក​ភាព​ជាតិ​ វប្ប​ធម៌​ ប្រពៃ​ណី​​ និង​ទំនៀម​ទម្លាប់​​នៃ​ប្រទេស​កម្ពុជា​ ។ លោក​ស្រី​​ Pillay គួរ​យល់​ដឹង​អំពី​​ខ្លឹម​សារ​នេះ​​ ខ្លឹម​សារ​​​នេះ​បាន​​មក​ពី​ការ​​​បក​ប្រែ​​​​​ក្រៅ​ផ្លូវ​ការ​​​នៃ​សេច​ក្តី​​ព្រាង​ច្បាប់​​​នេះ​របស់​​ការិយា​ល័យ​​​​លោកស្រី ។

​ទី​៣-​ច្បាប់​នេះ​​​មិន​បាន​ផ្តល់​​ ឬ​បដិសេធ​​ចោល​នូវ​​​ការ​តវ៉ា​​តាម​ប្រព័ន្ធ​​​តុលាការ​​ប្រឆាំង​​ទៅ​នឹង​​​ការ​លុប​ចោល​ ​MoU មួយ​នោះ​ទេ ។​ វា​មិន​អា​ច​ធ្វើ​​ដូច្នេះ​​​បាន​ ពីព្រោះ​ MoU គឺ​ជា​កិច្ច​​​ព្រម​​ព្រៀង​​​​មួយ​ប្រភេទ​​​​ដែល​ទូលំ​ទូលាយ​​​​​​ដែលអា​ច​មាន​​​លក្ខណៈ​​ខុស​ៗ​គ្នា​​ក្នុងស្ថាន​ភាព​​ផ្នែក​ច្បាប់​​​របស់ MoU នីមួយ​​ៗ​ ។ MoU ​មួយ​អាច​​​អនុ​វត្ត​​បាន​​ ឬ​អត់​​​ នៅ​ក្នុង​​​តុលាការ​​ជាតិ ​និង/ឬ​​អន្ត​រ​ជាតិ​​​​​នោះ​ ផ្អែកទៅ​លើ​កម្ម​វត្ថុ​​​របស់​វា​​ និង​អ្វី​ដែល​MoU ​​​ចែង​ផ្ទាល់​ ។​

យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ការ​​សហ​ប្រជាជាតិ​​​​​នេះ ​លោក​ស្រី​​ Pillay ក៏​បាន​​​​រិះ​គន់​​​​សភា​​​វេណេស៊ុយ​អេឡា​​ផង​ដែរ​ ដែល​បាន​​​អនុម័ត​ច្បាប់​មួយ​​​ដែល​ «ដាក់​​​កំហិត​​​លើ​ការ​ផ្តល់​​​មូល​និ​ធិ​​​​បរទេស»​ របស់​​​ NGOs ។ ​នេះ​មិន​​​ជាប់​ទាក់​ទង​​​​​​​​​​​​​​​​ផ្ទាល់​នឹង​​​សេច​ក្តីព្រាង​ច្បាប់​​​ NGOs ​កម្ពុជា​ទេ ដែល​មិន​​​មាន​ការ​​​ដាក់​កំហិត​​​​របៀប​​​នោះ ប៉ុន្តែ​​កា​រលើក​​​ឡើ​ង​អំពី​​​បញ្ហា​នេះ​​ ដើម្បី​​​បង្ហាញ​​​ពី​ភាពអស​មត្ថ​ភាព​​​របស់​លោក​ស្រី Pillay ​ក្នុង​ការ​​​​យល់​ដឹង​​​ឱ្យ​បាន​​​ច្រើន​ជាង​​នេះ​​ ជា​​ជាង​​ដឹង​តែ​ពី​អ្វី​​ដែល​ NGOs ​មួយ​​និយាយ​​អំពី​​ខ្លួន​ឯង​​​នោះ​ ។

​ក្នុង​ប្រទេស​​វេណេស៊ុយ​អេ​ឡា​​​ NGOs ដែល​​​​ទទួល​បាន​មូល​និធិ​​​​បរ​ទេស​ បាន​ជួយ​និង​​​ចូល​រួម​ក្នុង​​​រដ្ឋ​ប្រហា​​រ​​ក្នុង​ខែ​​មេសា ឆ្នាំ​​២០០២​ ដែល​​ទម្លាក់​​​​ប្រធា​នា​ធិបតី​​​ជាប់​ឆ្នោត​ Hugo Chavez មុន​ពេល​​​ដែល​កា​រ​បះ​បោរ​​​ពី​​​សំណាក់​​​ប្រជាជន​​​​​​បាន​ជួយ​​ឱ្យ​លោក​កាន់​តំ​ណែង​​វិញ ។ លើ​ស​ពី​នេះ​ទៀត​ ក្រោយ​ពេល​រដ្ឋ​ប្រហា​រ​មិន​បាន​សម្រេ​ច​​​​មូល​និ​ធិ​ជាតិ​សម្រាប់​ប្រជា​ធិប​តេយ្យ​​ (ដែល​​ផ្តល់​​​មូល​និ​ធិ​​​ដោយ​រដ្ឋា​ភិបាល​​អាមេ​រិក) ​បាន​បន្ត​ផ្តល់​​មូល​និធិ​ដល់​​​អ្នក​គាំ​ទ្រ​​រដ្ឋ​​​ប្រហារ​ដែល​ជា​ NGOs ​ទាំង​នោះ ដើម្បី​ធ្វើ​​យុទ្ធ​នាការ​​​​អំពា​វ​នាវ​​​សា​​ជាថ្មី​​​ឱ្យ​លោក​ Chavez ចុះ​ចេញ​​ពី​​តំណែង​ ។ សូម​​ដក​ស្រង់​​​​ឧទាហរណ៍​​មួយ​ពី​​​អត្ថ​បទ​​ដ៏​វែង​​ចុះ​​ថ្ងៃទី​១៣ សីហា ឆ្នាំ​​២០០៤​​របស់​សា​រ​ព័ត៌​មាន​​​ Los Angeles Times ៖

«NED ក៏​​បាន​ផ្តល់​​ប្រាក់​ដល់​​ស្ថា​​ប័ន​​សិក្សា​ស្រាវ​ជ្រាវ​​​មួយ​ដែល​គេ​​​​ស្គាល់​ថា CEDICE ដើម្បី​​ជួយ​ខ្លូន​ព្រាង​​​របៀប​វារៈ​​ប្រឆាំង​​​​ដែល​អាច​​​អនុវត្ត​​​បាន ។​ Rocio Guijarro ដែល​​​​ជា​នាយ​ក​​ចាត់​ការ​ទូ​ទៅ​របស់​ក្រុម​នេះ​​​ បាន​ចុះ​​​ហត្ថ​លេខា​​​លើ​​ក្រឹត្យ​រដ្ឋ​​​ប្រហារ​​ដែល​បាន​លុប​​ចោល​រដ្ឋ​ធម្ម​នុញ្ញ​​​​វេណេ​ស៊ុយ​អេឡា​​ តុលាការ​​​កំពូល​​ និង​​រដ្ឋ​​សភា​ជាតិ។ ​សមា​ជិក​​​មួយ​ចំនួន​​​នៃ​គណៈ​​កម្មា​ធិការ​​​ផ្តល់​​​​យោ​បល់​​​​លើ​​គម្រោង​​​របស់​ CEDICE បាន​​ចូល​រួម​​ក្នុង​កា​រ​​ស្បថ​​ចូល​កាន់​តំ​ណែង​​របស់ Carmona (ដែលជា​​​ប្រធានាធិបតី​​តាម​រយៈ​​រដ្ឋ​ប្រហារ​) ។

​នរណា​ក៏​​​ដោយ រួម​ទាំង​​​ NGOs នៅ​ក្នុង​​​​សហ​រដ្ឋ​​​​អា​មេ​រិក​​ ដែល​បាន​​​ទទួល​​​មូល​និ​ធិ​​​ពី​វេណេ​​ស៊ុយ​អេឡា​ ឬ​បរទេស​​​​ដ​ទៃ​ទៀត​​ ដើម្បី​​​រៀប​ចំ​​​​យុទ្ធ​នា​ការ​​​​​​​ចោទ​ប្រកាន់​ប្រធានា​ធិប​តី​អា​មេ​រិក​នោះ ​(មិន​​បាច់​និយាយ​​​ដល់​ធ្វើ​រដ្ឋ​​ប្រហារ​​​នោះ​ទេ ) នឹង​ត្រូវ​​​បាន​ចាប់​ដាក់​​​​ពន្ធ​នាគារ​​ភ្លាម​ៗ​​ពី​បទ​​មិន​បាន​ចុះ​បញ្ជី​​​ជា «ភ្នាក់​​ងារ​​បរទេស» ។ ប៉ុន្តែ​​​ចម្លែក​​​ណាស់​ លោក​ស្រី Pillay មិនបា​ន​​​ដក​ស្រង់​​​ច្បាប់​អា​មេរិក​​​ដែល​មាន​​​យូរ​មក​​ហើយ​នេះ ​ជាឧទាហរណ៍​​មួយ​​​នៃ​ការ​ធ្វើ​​ឱ្យ​ចុះ​​ខ្សោយ​​​ទូទាំង​​​ពិ​ភព​លោក​​​នៃ NGOs ​និង​សិទ្ធិ​​​​មនុស្ស​​​នោះទេ ។ តើ​នេះ​​​អាច​ថា​តំណាង​​​សិទ្ធិ​មនុស្ស​​​អង្គ​ការ​​​សហ​ប្រជា​ជាតិ​​រូប​នេះ​​ កំពុង​​​តែ​​អនុវត្ត​​​ការ​ងារ​​តាម​របៀប​​​ស្តង់​ដា​​ពីរ​ដែ​រ​​ឬ​ទេ ?