ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​ប្រល័យ​ជីវិត​ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​ផ្ទះ​តៀម​ផ្ទាល់​ដី​បុរ​ស​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ រន្ទះ​​ពេល​​ភ្លៀង​​ធំ នា​រសៀល​ម៉ោង​២​និង​​៤៥​នាទី​ ថ្ងៃ​ទី​២ ឧសភា ​​នៅ​ភូមិ​ពៀមរស់ ឃុំ​រស្មី​​សាមគ្គី ស្រុក​ឱរ៉ាល់ ​ធ្វើ​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ និង​ស្ត្រី​ម្នាក់​ស្លាប់​ ។

មន្ត្រីកង​រាជ​អាវុធ​ហត្ថ​ស្រុក​​ឱរ៉ាល់​​ឱ្យ​ដឹង​ថា រន្ទះ​ភ្លើង​បាន​បាញ់​ស្ត្រី​ម្នាក់នោះ​​​ស្លាប់​​ដោយ​ឆេះ​​ខ្លោច​​រោល​ពេញ​ទាំង​​ខ្លួន​ប្រាណ​ និង​បុរស​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​​កំពុង​ទទួល​ការ​ព្យាបាល​ ។

លោក​អនុ​សេនីយ៍​ឯក​សោម ពុទ្ធ​តារា មេបញ្ជាការប៉េអឹម​​​ស្រុក​ឱរ៉ាល់​​ប្រាប់​ថា អ្នក​ស្លាប់​​គឺ​ស្ត្រី​​​ឈ្មោះ​​ទូច សារីម ហៅ​យាយ​ហ៊ឺ​ អ្នក​លក់​ដូរ​គ្រឿង​ទេស​នៅ​ក្នុង​ភូមិ​ ។ នៅ​ពេល​​កើត​ហេតុ​​គាត់​នៅ​ក្នុង​ផ្ទះ​​តៀម​ពុំ​ហ៊ាន​ចេញ​​ក្រៅ​ទេ​ព្រោះមាន​​ខ្យល់ និង​​ភ្លៀង​ធំ និង​បុរស​​ឈ្មោះ ភឿង អ៊ីម ​អាយុ​៥២​ឆ្នាំ ​ជា​មន្ត្រី​​សង្កាត់​​រដ្ឋបាល​ព្រៃ​ឈើ​​រស្មី​សាមគ្គី​ជ្រក​ហូបកាហ្វេ​​នៅ​ទី​នោះ​ដែរ។

សព​ស្ត្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទូច​ សារីម ត្រូវ​បង​ប្អូន​អ្នក​ភូមិ​ជួយ​ធ្វើ​បុណ្យ​ ។ ចំណែក​​មន្ត្រី​សង្កាត់​​រដ្ឋ​បាល​ព្រៃឈើ​ត្រូវ​ប្រជា​ពលរដ្ឋ​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ ៕