ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាបៀរ​អាន់​ឆ័រ​ ប្រគល់​រង្វាន់​​ធំ​ដល់​​អ្នក​ឈ្នះ​​ក្នុង​កម្ម​វិធី​​ Anchor iFun

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​​​​​​​​ ៖ កាល​​​​ពីថ្ងៃ​​ទី​​៣ ខែ​មេសា ឆ្នាំ​​២០១២ កន្លង​​ទៅ​នេះ​ រោង​ចក្រ​​ផលិត​ស្រាបៀរ​​កម្ពុជា​​ បាន​រៀប​ចំ​​ពិធី​ប្រគល់​រង្វាន់​​ធំ​ទឹក​​ប្រាក់​​១០លាន​រៀល​​ជូន​ដល់​​អ្នក​ឈ្នះ​​ក្នុង​កម្ម​វិធី​ ​Anchor iFun ។ អតិថិជន​​ចំនួន​​២រូប​​ដែលមាន​សំណាង​ឈ្នះ​​​ទឹក​ប្រាក់​​​១០លាន​រៀលពីស្រា​បៀរ​អាន់​ឆ័រ​ ក្នុង​មួយ​នាក់​​​ៗគឺ​​ លោក​លឹម សុលិតា រស់​នៅ​​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​លោកគេត សុគុណ រស់​នៅ​​ក្នុង​ខេត្ត​ព្រះ​សីហនុ ។

កម្មវិធី​​ ​Anchor iFun ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​​ជាការ​​លើក​ទឹក​ចិត្ត​​ និង​ថ្លែង​អំណរគុណ​​ដល់​អតិថិជន​​​ដែល​តែង​តែ​​​និយម​​ពិសា​ស្រាបៀរ​​អាន់​ឆ័រ​ ហើយ​កម្ម​វិធី​​​ Anchor iFun នេះកំពុង​​​តែមាន​​ការ​​​ពេញ​និយម​​​ និង​គាំទ្រ​​​​យ៉ាង​ខ្លាំង​​ពីសំណាក់​​អតិថិជន​​ស្រាបៀរ​​អាន់​ឆ័រ ដោយ​រហូត​​មក​​ដល់​​​ពេល​នេះ​​មាន​អតិ​ថិ​ជន​​​កាន់​​តែ​ច្រើន​​ឡើង​បាន​​ជាវ​​ស្រាបៀរ​​អាន់​ឆ័រ​​​ និង​ឈ្នះ​​រង្វាន់​​ជាបន្ត​បន្ទាប់​​ពី​កម្ម​វិធី​​ ​​Anchor iFun ។

ដើម្បី​ចូលរួម​​​ឈ្នះ​​រង្វាន់​​ពី​កម្ម​វិធី ​​​​Anchor iFun ដ៏សែន​សប្បាយ​រីក​រាយ​នេះ លោក​អ្នក​គ្រាន់​តែ​​ពិសា​ស្រា​បៀ​រ​​​អាន់​ឆ័រ​​ រួច​ពិនិត្យ​​​មើល​​ក្រវិល​​​កំប៉ុង​​ដើម្បី​​ឈ្នះ​រង្វាន់​​​ទៅតាម​​ប្រភេទ​លេខ​​សំណាង​​​ទាំង​​​៥​ដូច​ជា ៖
– ក្រវិល​​កំប៉ុង​​​លេខ​​១ ឈ្នះ​​ទឹក​ប្រាក់​​១០ លាន​រៀល​​
– ក្រវិល​​កំប៉ុង​​​លេខ២ ឈ្នះ​​Ipadដ៏​ស្រស់​​ស្អាត​​១គ្រឿង
– ក្រវិល​​កំប៉ុង​​​លេខ៣ ឈ្នះ​​ទឹក​ប្រាក់​​២លាន​រៀល​​ ​
– ក្រវិល​​កំប៉ុង​​​លេខ៤និង​លេខ​៥(ផ្គុំ​គ្នា​)ដើម្បី​​ប្តូរ​យក​ទឹក​ប្រាក់​​២.០០០រៀល​ ៕