ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណូល​​​​ក្រុម​ហ៊ុន​​​​តូយ៉ូតា​​​​មាន​ចំនួន​៣៥០​​​ពាន់​លាន​យ៉េន​

14 ឆ្នាំ មុន

​​ក្រុម​​ហ៊ុនតូយ៉ូតា​​​ បង្ហាញ​ពីប្រាក់​​ចំណូល​​ពេញ​មួយ​​ឆ្នាំរបស់​​ខ្លួន​ថា មាន​​​​​ចំនួន​​​៣៥០​​ពាន់​លាន​​​​យ៉េន​ ​គឺកើន​ឡើង​ប្រហែល​​ជិត​៣០​ភាគរយ តែសេចក្តី​​ប្រកាស​​នឹងធ្វើ​ឡើង​​​នៅ​​សប្តាហ៍​​​បន្ទាប់​។​​

សារព័ត៌​មាន​ប្រចាំ​ថ្ងៃ​​ Nikke ​និយាយ​ថា ​​ប្រាក់​ចំណូល​​​របស់ក្រុម​ហ៊ុន​​​​តូយ៉ូតា​​​ក្នុង​មួយ​​ឆ្នាំគិត​​មក​ដល់​ថ្ងៃទី​៣១ មីនា​ គឺ​លើស​ពីចំនួន​២៧០​​ពាន់​​​លាន​​យ៉េន ដែល​បាន​​ព្យាករ​​​កាលពី​ខែកុម្ភៈ​​​​ ដោយសារ​ការ​លក់​​​ចេញ​ខ្លាំង និង​​អត្រា​​​ប្រាក់​​យ៉េន​កាលពី​​ខែកន្លង​ទៅ ។​ ក្រុម​​​ហ៊ុន​​​ក៏​បាន​​កំណត់​​​​គោល​ដៅ​​​ប្រាក់ចំណូល​​​​ប្រចាំឆ្នាំក្នុង​​រង្វង់​​​ពី៨០០​ទៅ​​​​៩០០​ពាន់​លាន​​​យ៉េន ។​

​​បើទោះ​ជា​ប្រាក់​ចំណូល​​​មាន​ការ​កើន​ឡើង​​ខ្ពស់​ក្តី​​​តែ​តួលេខ​ពន្ធ​ឆ្នាំ​​២០១១​​​នឹង​ធ្លាក់​​ចុះ​២៥ភាគរយ ​ព្រោះ​​ក្រុមហ៊ុន​​តូយ៉ូតា​​​​កាត់​​​បន្ថយ​ការ​​​ផលិត​​​របស់​​ខ្លួន​ដោយ​​សារគ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​​ស៊ូណាមី ក្នុង​​​ប្រទេស​​ជប៉ុន​​ និង​គ្រោះ​​​ទឹកជំនន់​​​ក្នុង​ប្រទេស​​ថៃ ។​
​រថយន្ត​ក្រុម​ហ៊ុន​តូយ៉ូតា​​ដែល​ឡើង​ខ្ពស់​​​​ធៀប​​ជាមួយ​ប្រាក់​​​ដុល្លារ​​ហើយ​​ចាប់​ផ្តើម​​​ធូរស្រាល​​​នៅ​ខែកុម្ភៈ​ និង​មីនា ​បាន​ជួយ​ផ្តល់​​​ផល​ចំណេញ​​ក្នុង​ការ​នាំ​ចេញ​​យ៉ាង​ច្រើន ៕