ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​ចិន​ជំរុញ​​​បង្កើន​​ការ​នាំចូល​

12 ឆ្នាំ មុន

រដ្ឋា​ភិបាល​​​ចិន ​​បានអំពាវនាវ​ឱ្យ​មាន​ការ​​ចាប់​អារម្មណ៍​​កាន់​តែខ្លាំង​​​ក្នុង​ការ​បង្កើន​ការនាំ​​ចូល​ស្របពេល​មាន​​​ស្ថិរភាព​ក្នុង​ការ​នាំចេញ​ដើម្បី​​​​លើក​កម្ពស់​តុល្យភាព​បន្ថែម​ទៀត​ និង​ធានា​​កំណើន​សេដ្ឋកិច្ច​​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស ។​

រដ្ឋា​ភិបាល​​​ចិន ​​បានអំពាវនាវ​ឱ្យ​មាន​ការ​​ចាប់​អារម្មណ៍​​កាន់​តែខ្លាំង​​​ក្នុង​ការ​បង្កើន​ការនាំ​​ចូល​ស្របពេល​មាន​​​ស្ថិរភាព​ក្នុង​ការ​នាំចេញ​ដើម្បី​​​​លើក​កម្ពស់​តុល្យភាព​បន្ថែម​ទៀត​ និង​ធានា​​កំណើន​សេដ្ឋកិច្ច​​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស ។​

​ដើម្បី​បញ្ជាក់​​ឱ្យ​បាន​​ច្បាស់​ពី​​​ការ​លើក​កម្ពស់​​​​ការ​នាំ​​ចូល ​ក្រុម​ប្រឹក្សា​​រដ្ឋ​ចិន​ បាន​និយាយ​​​ក្នុង​គេហទំព័រ​​​​​របស់​ខ្លួន​​​ថា ប្រទេស​​ចិន​នឹង​មាន​​​ស្ថិរ​ភាព​​​ក្នុង​ការនាំ​​​ចូល​បន្ថែម​​​ទៀត​​លើ​​វិស័យ​​​​បច្ចេក​​​វិទ្យា​​​​ និង​​សម្ភារ​​ រួម​ផ្សំ​​​នឹង​​វត្ថុ​​​ធាតុ​ដើម​ និង​រ៉ែ ។​​​

​ការ​​​បង្កើន​​​ការ​នាំ​​​ចូល​​​ និង​ការ​​​​អភិវឌ្ឍ​​តុល្យភាព​​​នៃ​​ពាណិជ្ជ​កម្ម​​​​នឹង​ជួយ​​សម្រាល​​​​សម្ពាធ​​ក្នុង​​​ស្រុក​​សម្រាប់​វត្ថុ​​​​ធាតុ​ដើម ​និង​វិស័យ​​​បរិស្ថាន​​​ ពន្លឿន​​​ការកែ​ច្នៃ​​ថ្មី​លើ​​វិស័យ​​បច្ចេក​​​ទេស​​និង​វិទ្យា​សាស្ត្រ​​ ពង្រីក​​ចំនួន​​អ្នក​​ប្រើ​ប្រាស់​​​​និ​ងកាត់​​​​បន្ថយ​​ការ​​ប៉ះ​​​ទង្គិច​​​នៃ​ពាណិជ្ជ​កម្ម ។​

​​​​ប្រទេស​ចិន​​​ក្លាយ​ជា​ប្រទេស​​​​នាំចូល​​ធំ​បំផុត​​​ក្នុង​ពិភព​លោក​​​ ហើយ​​​ក្លាយ​ជា​​ប្រទេស​​​នាំចេញ​​​​​​​​ធំ​បំផុត​​​ក្នុង​ពិភព​​​លោក​ចាប់​​តាំងពី​​ឆ្នាំ​​​២០០៩​ ​​​ដោយ​​ដណ្តើម​​​ពីប្រទេសអាលឺ្ល​ម៉ង់​​ ​។ ​​គោល​​​​​​ដៅ​​​កំណើន​​​ពាណិជ្ជ​កម្ម​​​​​ក្រៅ​ប្រទេស​​​​​ប្រចាំ​​ឆ្នាំ២០១២​នេះគឺ​​១០​%​និង​ពង្រីក​​តុល្យភាព​​អន្តរជាតិ​នៃការ​​​ចំណាយ​​​របស់​ខ្លួន ដែល​ធ្លាក់​​ចុះ​​២២,៥ភាគរយ​​ ​កាលពី​​ឆ្នាំមុន ពេល​ការ​​​នាំ​​​ចេញ​និងនាំចូល​​​ឡើង​ដល់​​​៣,៦៤សែន​​កោដិ​ដុល្លារ ។​

ប្រទេស​​ចិនមើល​​​ឃើញ​ថា​  ​​ពាណិជ្ជ​​​​កម្ម​របស់​​​​ខ្លួន​ក្នុង​​ត្រីមាស​​​ទីមួយ​មាន​ចំនួន​លើស​​ពី​៦៧០​​​លាន​​​ដុល្លារ ​ហើយ​​ការនាំ​​ចូល​មាន​​ចំនួន​១៦០,៣១​​ពាន់​​លាន​ដុល្លារ ។ ​ក្នុង​ត្រីមាស​​​​​ទីមួយ​​​​ ការនាំ​ចូល​​និង​​ការនាំចេញ​​របស់​​ប្រទេស​ចិន​កើន​ឡើង​​៧,៣ភាគរយ​​  ធៀប​នឹង​​ឆ្នាំ​ចាស់​​​ គឺ​កើន​ឡើង​​​ដល់​​៨៥៩,៣៧ពាន់​​​​​លាន​​​ដុល្លារ​​ ។  ចំណែក​​កាលពីឆ្នាំ​២០១១​ ​មាន​​កំណើន​​ខ្ពស់​​ជាង​ឆ្នាំ​២០១២ ដល់​ទៅ​២២,៣ភាគរយ ។​

​ប្រទេស​ចិន​​នឹង​​លើក​​កម្ពស់​​ការ​នាំចូល​​ពី​ប្រទេស​មានការ​អភិវឌ្ឍ​តិច ​តាម​រយៈ​​ច្បាប់​​​​​ពាណិជ្ជ​កម្ម​​​ពាក់​ព័ន្ធ​​មួយចំនួន​​​ដូច​ជា​កាត់​បន្ថយ​របាំ​ងពន្ធ​គយ​​ឱ្យ​បាន​ឆាប់​រហ័ស​​​ ហើយ​នឹង​ពង្រីក​ការនាំ​ចូលពី​ប្រទេស​អភិវឌ្ឍន៍ ។ ប្រទេស​​ចិន​​នឹង​​​ទម្លាក់​របាំង​​ពន្ធ​​នាំ​ចូល​​​លើ​វត្ថុ​ធាតុ​ដើម​​មួយ​ចំនួន​​ រ៉ែ ​និង​សម្ភារ​​​ប្រើ​ប្រាស់​​​ប្រចាំថ្ងៃ ៕