ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃហ្គ័រ វូដ និង​ភរិយា​ប្រកាស​លែង​លះ​ជាផ្លូវ​ការ

15 ឆ្នាំ មុន

បន្ទាប់ពីការជ្រួលច្របល់ក្នុងរឿងសហាយ​ស្មន់អស់រយៈពេល៩ខែរួចមក កីឡាករថៃហ្គ័រ វូដក្នុងពេលឥឡូវនេះបានបើកទំព័រថ្មីនៃជីវិត​របស់​ខ្លួនហើយ។ នៅក្នុងសវនាការដែលមាន រយៈ​ពេល​មិនដល់១០នាទីនៅក្នុងតុលាការ រដ្ឋ ផ្លរីដា ថៃ​ហ្គ័រ វូដ និងភរិយាសញ្ជាតិស៊ុយអែត នាង​អេលីន ន័រឌីហ្រេ្គ​ន​បានប្រកាសលែងលះគ្នា ជា​ផ្លូវ​ការនៅថ្ងៃចន្ទសប្តាហ៍នេះ។ និយាយនៅក្នុងសេចក្តីថ្លែងការណ៍​រួមមួយ​ដែល​បញ្ចេញឲ្យដឹងតាមរយៈមេធាវីរបស់ពួកគេ វូដនិងនាងអេលីនបានបញ្ជាក់ថា៖ «ពួកយើង​ពិតជាមានការសោកស្តាយដែលចំណងអាពាហ៍​ពិពាហ៍របស់យើងត្រូវបានបញ្ចប់ ហើយយើង​សូមជូនពរឲ្យគ្នាបានសេចក្តីសុខសប្បាយទៅថ្ងៃ​អនាគត»។ ការលែងលះគ្នាត្រូវបានធ្វើឡើង ភ្លាមៗនៅក្នុងតុលាការ Bay County Circuit Court ដែលស្ថិតនៅក្នុងទីក្រុងប៉ាណាម៉ាស៊ីធី រដ្ឋ ផ្លរីដា​ចំងាយប្រមាណ៣៧៥ម៉ៃល៍ពីទីកន្លែង ដែល​ថៃហ្គ័រ វូដបើករថយន្តស៊ីយូវីរបស់ខ្លួនបុក គល់​ឈើនៅ​រាត្រីថ្ងៃបុណ្យស៊ែងហ្គីវវីង។ នោះជា​ចំណុច​​ផ្តើម​នៃការបែកធ្លាយរឿងអាស្រូវ​សហាយ​ស្មន់របស់​តារាវាយកូនគោលលំដាប់ទី១​ពិភពលោករូប​នេះ។ ​ចាប់ពីពេលនោះមក ជីវិត​និង​ការប្រកួតរបស់ថៃហ្គ័រ វូដ ចាប់ផ្តើមមាន​ភាព​ច្របូក​ច្របល់។​​ ​ថៃហ្គ័រ វូដ បានរៀបការ​ជា​មួយនាង​អេលីននៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៥​នៅ​ប្រទេស​បាបេដូស និងមានកូន២នាក់(ស្រី​អាយុ​៣ឆ្នាំ និង​ប្រុសអាយុ១៨ខែ)។ បែបបទ​នៃ​ការលែងលះ​ដូច​​ជា​ថៃហ្គ័រ វូដត្រូវចំណាយ​ប្រាក់ ប៉ុន្មាននោះ​​មិនត្រូវបានគេយកមកបង្ហាញ​ទេ។ មានតែ​ព័ត៌មានមួយដែលនិយាយត្រឹមថា ពួក​គេ​​​​នៅតែ​មើលថែកូនទាំងពីររួមគ្នា។

លោកថូម៉ាស់ ជេសាសូ មេធាវី​របស់​ថៃហ្គ័រ វូដបាននិយាយថា រូបលោកពុំ​អាច​បកស្រាយ​អំពីបញ្ហានេះបានទេ។ ដោយ​ត្រូវ​បានសួរថា តើ​ហេតុអ្វីបានជាត្រូវជ្រើសរើស​ការ​ដាក់ពាក្យប្តឹង​នៅក្រុងប៉ាណាម៉ាស៊ីធី? លោកឆ្លើយ​​ថា​នេះជា​ការសម្រេចចិត្ត​រួមគ្នារវាងមេធាវីទាំង​សង​ខាង។
លោកម៉ាក ស្ទេនបឺក ភ្នាក់ងារតំណាងថៃហ្គ័រ វូដបានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿង​ក្តី​លែងលះនេះ។ឯម្តាយរបស់នាងអេលីន អ្នកស្រី​បាបូ ហូមបឺក​ ក៏មិនបានថ្លែងពី​អ្វី​ដែរ។
សម្រាប់ថៃហ្គ័រ វូដ បន្ទាប់ពីបានលេចធ្លាយ​រឿងអាស្រូវផិតក្បត់រួចមក រូបគេបានខាត​​បង់​អស់ប្រាក់ជាច្រើនលានដុល្លារជាពិសេសរឿង​នេះបានធ្វើឲ្យអាប់មុខមាត់ក្នុងនាមជាកីឡាករ​កំពូលលើលោក។រយៈពេល១ខែបន្ទាប់ពីរឿង​អាស្រូវរបស់គេបានលេចឮជាសាធារណៈ វូដ​បានចំណាយពេលពីរខែដើម្បីព្យាបាលជំងឺ​ញៀន​សិចរបស់ខ្លួននៅឯគ្លី​និកមីស៊ីស៊ីពីដែលការព្យា​បាលនោះ​ វូដសង្ឃឹមថា នឹងអាចជួយសង្គ្រោះ​​ចំណង​អាពាហ៍ពិពាហ៍របស់ខ្លួនបាន។ នៅក្នុង​សេចក្តីថ្លែ​ងការណ៍​រួមបន្ទាប់ពីការលែងលះ ថៃ​ហ្គ័រ វូដនិង​នាង​អេលីនបាននិយាយថា៖«ទោះ​បី​​ពួក​យើងមិនស្ថិតនៅជាប្តីប្រពន្ធជា​មួយ​គ្នា តែ​ពួក​យើងនៅតែជាឪពុកនិងម្តាយ​របស់កូនៗទាំងពីរ ហើយសុភមង្គលរបស់ពួក​គេគឺជាបញ្ញា​យ៉ាង​សំខាន់មួយសម្រាប់ពួកយើង​ទាំងពីរ​  ​នាក់» ៕