ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​និធិស្រា​បៀរ​អង្គរ​យក​សម្ភារ​សិក្សាឧបត្ថ​ម្ភ​ដល់​អនុ​វិទ្យាល័យ​វត្ត​អង្គ​សីមា

13 ឆ្នាំ មុន

ខេត្ត​តាកែវ​​ ៖ កាលពី​ថ្ងៃទី​២៩ មេសា​ ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​សាខា​ខេត្ត​តាកែវ​ បាន​នាំ​យក​សម្ភារ​សិក្សា​មួយ​ចំនួន​ធំ​ទៅ​ចែក​ជូន​ដល់​​​អនុវិទ្យាល័យ​វត្ត​អង្គ​សីមា ស្ថិត​នៅឃុំ​សំរោង​ ស្រុក​ត្រាំ​កក់​។ ​ពិធី​ផ្តល់​អំណោយ​សម្ភារ​សិក្សា​នេះ​ ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព​

ខេត្ត​តាកែវ​​ ៖ កាលពី​ថ្ងៃទី​២៩ មេសា​ ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​សាខា​ខេត្ត​តាកែវ​ បាន​នាំ​យក​សម្ភារ​សិក្សា​មួយ​ចំនួន​ធំ​ទៅ​ចែក​ជូន​ដល់​​​អនុវិទ្យាល័យ​វត្ត​អង្គ​សីមា ស្ថិត​នៅឃុំ​សំរោង​ ស្រុក​ត្រាំ​កក់​។ ​ពិធី​ផ្តល់​អំណោយ​សម្ភារ​សិក្សា​នេះ​ ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព​លោក​ច័ន្ទ​ សារុន​ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ដោយ​មានការ​ចូ​ល​រួម​ពី​​តំណាង​ក្រុ​មហ៊ុន​ស្រាបៀរ​អង្គ​រ​ ​លោក​ហ៊ុយ​ ឈុន​លាង​ និង​អ្នក​ស្រី​លី គឹម​ហាវ​ ប្រធាន​ដេប៉ូ​ស្រាបៀរ​អង្គរ​​ខេត្ត​ លោក​សំ​ វិបុល​ តំណាង​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ប្រចាំខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​ស្រុក​ សិស្សា​នុ​សិស្ស​ និង​ប្រជាពល​រដ្ឋ​​​យ៉ាង​ច្រើន​កុះ​ករ​ ។

អ្នកស្រី​លី គឹម​ហាវ​ ​ប្រធាន​ដេប៉ូ​ស្រាបៀ​រ​អង្គរ​ប្រចាំខេត្ត​បាន​ឱ្យ​ដឹង​ថា​ ក្នុង​​មួយ​ឆ្នាំ​ម្តង​ក្រុម​ហ៊ុន​ស្រាបៀ​រ​អង្គ​រ​​​ជួយ​ឧបត្ថម្ភ​សម្ភារ​សិក្សា​​ដល់វិទ្យាល័យ​ក៏​ដូច​ជាអនុ​វិទ្យា​ល័យ​នៅក្នុង​ស្រុក​ត្រាំ​កក់​នេះ​ ដើម្បី​ជួយ​សម្រាល​​ការខ្វះ​ខាត​របស់​សា​លា​​បានមួយ​ផ្នែក​ផង​ដែរ​ ។ ចំណែក​​សម្ភារ​ចម្រុះ​ដែល​នាំមក​​ផ្តល់​ជូន​អនុវិទ្យាល័យ​វត្ត​អង្គ​សីមា​​នាពេល​នេះ​មាន​ សៀវ​ភៅ​គ្រប់​មុខ​វិជ្ជា​ចំនួន​៤.១៨២​ក្បាល​ សម្រាប់​តម្កល់​ទុក​ក្នុង​សាលា​ កាបូប​ដាក់​សៀវ​ភៅ​១.៥៣៥ កាបូប​ដាក់​ប៊ិច​​១.៥៣៥​ ប៊ិច​៣.០៧០​ដើម​ ខ្មៅដៃ​៣.០៧០​ ​ដើម​ គូល័រ​សម្រាប់​ផាត់​​​១.៥៣៥​ប្រអប់​ បន្ទាត់​១.៥៣៥ ​ជ័រ​លុប​១.៥៣៥​ដុំ សៀវភៅ​សរសេរ​៧.៦៧៥​ក្បាល​ សៀវ​ភៅ​រឿង​ព្រេង​៥០០​ក្បាល​ និងទឹក​ក្រូច​​១៨៤​កេស​ ។

លោក​គ្រូ​ អ្នក​គ្រូ​ ក៏​ដូច​ជា​សិស្ស​ា​នុសិស្ស​ អនុវិ​ទ្យា​ល័យ​​វត្ត​អង្គ​សីម៉ា​ទាំង​អស់​បាន​​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ដែល​បាន​ឧបត្ថម្ភ​ជាសម្ភារ​​សិក្សា​ដល់សាលា​​​ដែល​កំពុង​​តែ​ខ្វះខាត​នាពេលនេះ​ និងសូម​ឱ្យ​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​​​មាន​អតិថិជន​​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ៗ ។

​​លោក​ច័ន្ទ​ សារុន​ រដ្ឋ​ម​ន្ត្រី​ក្រសួង​កសិកម្ម​​រុក្ខា​ប្រមាញ់​និងនេសាទ​មាន​ប្រសាសន៍​ថា​ ស្រាបៀរ​អង្គរ​ជាស្រា​បៀរ​ជាតិ​បាន​ឧបត្ថម្ភ​ជួយ​រាជ​រដ្ឋា​ភិបាល​យ៉ាង​ច្រើន​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​។ ​​​ទន្ទឹម​នឹងការ​ចូលរួម​ចំណែក​ជួយ​ឧបត្ថម្ភ​របស់​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​នោះ​ សូម​ឱ្យ​ក្មួយ​ៗ​​ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​​ពូកែ​ ដើម្បី​ជា​ចំណេះ​ដឹង​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​សម្រាប់​ចិញ្ចឹម​ជីវិត​​ទៅ​ថ្ងៃ​អនាគត។ ​

លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ទៀត​ថា​ បង​ប្អូន​ លោក​តា​ លោក​យាយ​​ សិស្សា​នុសិស្ស​ បាន​ដឹង​ហើយ​ថា​ ​ប្រទេសជាតិ​យើ​ង​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ តែ​មួយ​គត់​​ ដែល​ស្គាល់​ពី​សុខទុក្ខ​របស់​បង​ប្អូន​ ទីណា​មាន​ការ​លំបាក​របស់​ប្រជាពល​រដ្ឋ​ ទីនោះ​មា​នក្រុម​ការងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ជានិច្ច​ ៕​