ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​សញ្ញា​បត្រ​បណ្តុះ​បណ្តាល​កុំ​ព្យូទ័រ​​​​ដល់​សិស្ស81នាក់​

13 ឆ្នាំ មុន

ខេត្ត​កំពង់​​​ធំ​ ៖ សិស្ស​​មក​ពី​​វិទ្យាល័យ​​ចំនួន​២ក្នុង​ខេត្ត​កំពង់ធំ​ដែល​បាន​​បញ្ចប់​​​ការ​បណ្តុះ​បណ្តាល​​​វគ្គ​ជំនាញ​​កុំ​ព្យូទ័រ​​ ត្រូវបាន​​រៀបចំ​​ពិធី​ចែក​សញ្ញា​បត្រ​​ កាលពី​ថ្ងៃទី​១ ឧសភា ២០១២ ក្រោម​អធិបតីភាព​​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​​ទេសចរណ៍ ។​

ខេត្ត​កំពង់​​​ធំ​ ៖ សិស្ស​​មក​ពី​​វិទ្យាល័យ​​ចំនួន​២ក្នុង​ខេត្ត​កំពង់ធំ​ដែល​បាន​​បញ្ចប់​​​ការ​បណ្តុះ​បណ្តាល​​​វគ្គ​ជំនាញ​​កុំ​ព្យូទ័រ​​ ត្រូវបាន​​រៀបចំ​​ពិធី​ចែក​សញ្ញា​បត្រ​​ កាលពី​ថ្ងៃទី​១ ឧសភា ២០១២  ក្រោម​អធិបតីភាព​​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​​ទេសចរណ៍ ។​

តាម​​របាយ​ការណ៍​លោក​គង់ សុភារក្ស ​គណៈ​គ្រប់គ្រង​វគ្គ​សិក្សា និងជា​ប្រធាន​​​នាយក​ដ្ឋាន​​ស្ថិតិ​ និង​ព័ត៌​មាន​​ទេសចរណ៍​​ឱ្យ​ដឹងថា​ សិស្ស​ទាំង​៨១​នាក់​ នោះ​មកពី​វិទ្យា​ល័យ​​ទ្រៀល​ និង​វិទ្យា​ល័យ​​​តេជោ​ហ៊ុន សែន​ បារាយណ៍​ ។ វគ្គ​បណ្តុះ​​បណ្តាលកុំ​ព្យូទ័រ​​ថ្នាក់​​បឋម​នេះ គឺ​​​មាន​ការឧបត្ថម្ភ​គាំទ្រ​​ទាំងសម្ភារ​ និង​ស្មារតី​​​​ពី​លោក​​ថោង ខុន​ រដ្ឋមន្ត្រី​​​ក្រសួងទេសចរណ៍ ។​

វគ្គ​​ ​និង​មាន​សិស្ស​សិក្សា​ចំនួន​២៦២​នាក់ ក្នុង​​នោះ​ស្រី​១៣៤​នាក់ ។ វគ្គ​​បណ្តុះ​បណ្តាល​​​​នីមួយៗ​​​មាន​រយៈពេល​​៣ខែ ហើយ​មួយ​ថ្ងៃសិក្សា​​​១​ម៉ោង​កន្លះ ។ ចំណែក​​កុំ​ព្យូទ័រ​​សម្រាប់​​ការ​បណ្តុះ​បណ្តាល​​គឺមាន​ចំនួន​២២​គ្រឿង ។​​ថ្លែងក្នុង​ឱកាស​​នោះ លោក​​រដ្ឋមន្ត្រី​ថោង ខុន  បាន​​កោតសរសើរ​​ចំពោះ​គណៈ​គ្រប់គ្រង​​​​វគ្គ​​បណ្តុះ​​បណ្តាល​​​​ និង​​សិស្សា​នុសិស្ស​ ​ដែល​បាន​​​យក​​ចិត្ត​​​ទុក​ដាក់​​​​ក្នុងការ​​សិក្សា​រហូត​ទទួល​បាន​​លទ្ធ​ផល​ល្អ​​ប្រសើរ ។  ​ការ​សិក្សា​​​​​កុំ​ព្យូទ័រ​​មាន​សារសំខាន់​​​ណាស់​​សម្រាប់​​សិស្ស​​ទាំងអស់​គ្នា​​​ដែល​នឹង​ឆ្ពោះ​​ទៅ​ស្វែង​​​រក​ការងារ​ធ្វើ​​​នាពេល​ខាង​មុខ ។​​

​លោក​​រដ្ឋមន្ត្រី​​បាន​ផ្តាំផ្ញើ​​​​ដល់​សិស្ស​​​​ទាំងអស់​​​ឱ្យ​​​​ឧស្សាហ៍​ព្យាយាម​​​ក្នុង​​​​ការ​​រៀន​​​សូត្រ​ដើម្បី​អនាគត​​​​ភ្លឺស្វាង ហើយចៀស​វាង​​​​ឱ្យ​​ផុត​អំពី​អបាយ​​មុខ​ផ្សេងៗ សំខាន់​​​ចៀស​​ឱ្យ​​​ឆ្ងាយ​ពី​គ្រឿង​ញៀន​​​ដែល​​នឹងបង្ក​គ្រោះ​​ថ្នាក់​​ដល់​​អនាគត​របស់​ខ្លួន​​ ។  ទន្ទឹម​​​នោះ លោក​​បាន​​លើក​ឡើង​អំពី​ការ​​​​អភិវឌ្ឍប្រទេស​ជាតិ​ លើ​គ្រប់​​វិស័យ​ ក្រោម​ការដឹកនាំ​​ប្រកប​ដោយ​​គតិ​​បណ្ឌិតនិង​​ឈ្លាសវៃ​របស់​សម្តេច​តេជោ​​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា ដែល​បញ្ហា​​ទាំងអស់​នោះ​ នឹង​បង្ក​​​លក្ខណៈ​​ឱកាស​​សម្រាប់​សិស្ស​ទាំងអស់​​ដែល​ជាសសរទ្រូង​​​ប្រទេសជាតិ ក្នុង​ការ​​កសាង​​​ជីវិត​​ កសាង​អនាគត​​​​ប្រកប​ដោយ​​ភាព​ថ្លៃថ្នូរ​​ និង​សម្បូរ​រុងរឿង ៕