ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​សមោស​រកាកបាទក្រហម​ខេត្ត​ពោធិ៍​សាត់​ប្រមូល​បានថវិកា​៩៤.៤១០ដុល្លារ

14 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​សាខាកា​ក​បាទក្រហម​​​កម្ពុជា​​ខេត្ត​​​​​ បាន ប្រារព្ធ​​​ទិវា​​ពិ​ភព​លោក​​​កាក​បាទ​ក្រហម​​​​​​ អឌ្ឍ​​ចន្ទក្រហម​ ៨ឧសភា​​​ ខួ​ប​​លើក​​​ទី​​​១៤៩​​ ក្រោម​ប្រធាន​បទ​​​«យុវជន​​កំពុង​​នាំគ្នា​​​ធ្វើ​សកម្ម​ភាព​​​» កាល​​ពី​រាត្រី​ថ្ងៃទី​២៧ មេសា ២០១២ នៅស្នាក់ការ​សាខា​កាក​បាទក្រហម​ ខេត្ត​ពោធិ៍សាត់ ។

ពិធីនេះ​​​ប្រព្រឹត្ត​ទៅ​​​ដោយ​មាន​ការ​អញ្ជើញ​​ចូល​រួម​​ពី​លោក​បណ្ឌិតឧកញ៉ា​​​​​ជ​ា រតនា​​ ទី​ប្រឹក្សា​​រាជ​​រដ្ឋាភិបាល​​​ និង​លោក​ជំទាវលី ហៀក​ រតនា, លោក​​​ថៃ នរសត្យា​​ រដ្ឋ​លេខា​ធិការ​​ក្រសួង​​​វប្ប​ធម៌​និង​​វិចិត្រ​​សិល្បៈ លោក​សួន រិន​ឌី​ អភិបាល​​​ខេត្ត​ស្តីទី​​​ និង​ជា​​​ប្រធាន​​គណៈ​កម្មាធិការ​​​សាខា​​កាក​បាទក្រហម​​​កម្ពុជា​​ខេត្ត​ និង​សប្បុរ​​ស​ជន​​​គ្រប់​លំដាប់​ថ្នាក់ជាច្រើន​រូបទៀត ។ 

លោក​សួន រិនឌី​ ​​មាន​ប្រសាសន៍​​ថា ទិវា​​​ពិភព​លោក​​​​​កាក​បាទ​ក្រហម​​​ អឌ្ឍ​ចន្ទ​ក្រហម​​ ៨ឧសភា ជាការ​​រំលឹក​​ខួប​ក្រោម​​​គំនិត​ផ្តួច​ផ្តើម​​​របស់​ស្ថាប​និក​​​មួយ​រូប​​ជាពាណិជ្ជ ករ​​​​​ជន​ជាតិ​​​ស្វ៉ីស ហើយ​ចលនា​​​នេះ​បាន​ចាប់​បដិសន្ធិ​​​តាំង​ពី​ឆ្នាំ​​​​១៨៦៣​​មកម៉្លេះ​​​ រហូត​មក​​ដល់ពេលនេះ មាន​អាយុ​​​កាល​​​១៤៩ឆ្នាំ​ហើយ ។ ក្នុង​រាត្រី​​​សមោសរ​កាកបាទក្រហម​​​នេះ ​​គណៈ​កម្មាធិការ​​សាខា​កា​កបាទក្រហម​​​ខេត្ត​​ ប្រមូល​បានថវិកាចំនួន​៩៤.៤១០​ដុល្លារ​ផង​ដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕