ខេត្តតាកែវ ៖ កាលពីថ្ងៃទី២៩ មេសា ២០១២ ក្រុមហ៊ុនស្រាបៀរអង្គរសាខាខេត្តតាកែវ បាននាំយកសម្ភារសិក្សាមួយចំនួនទៅឧបត្ថម្ភជូនដល់អនុវិទ្យាល័យវត្តអង្គសីមា ស្ថិតក្នុងឃុំសំរោង ស្រុកត្រាំកក់ ក្រោមអធិបតីភាពលោកច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីតំណាងក្រុមហ៊ុនស្រាបៀរអង្គរ លោកហ៊យ ឈុនលាង និងអ្នកស្រី លី គឹមហាវ ប្រធានដេប៉ូស្រាបៀរអង្គរខេត្ត លោកសំ វិបុល តំណាងក្រុមហ៊ុនស្រាបៀរអង្គប្រចាំខេត្ត ព្រមទាំងអាជ្ញាធរស្រុក ឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
អ្នកស្រី លី គឹមហាវ ប្រធានដេប៉ូស្រាបៀរអង្គរប្រចាំខេត្តតាកែវ បានឱ្យដឹងថា ក្រុមហ៊ុនស្រាបៀរអង្គរតែងតែជួយឧបត្ថម្ភជាសម្ភារសិក្សាដល់វិទ្យាល័យក៏ដូចជាអនុវិទ្យាល័យនៅក្នុងស្រុកត្រាំកក់ នេះ ដើម្បីជួយសម្រាលនូវការខ្វះខាតរបស់សាលាបានមួយផ្នែកផងដែរ ហើយសម្ភារដែលនឹងផ្តល់ជូននាពេលនេះមាន សៀវភៅគ្រប់មុខវិជ្ជាចំនួន៤.១៨២ក្បាល សម្រាប់តម្កល់ទុកក្នុងសាលា កាបូបដាក់សៀវភៅ១.៥៣៥ កាបូបដាក់ប៊ិច១.៥៣៥ ប៊ិច៣.០៧០ដើម ខ្មៅដៃ៣.០៧០ដើម គូល័រផាត់ពណ៌១.៥៣៥ប្រអប់ បន្ទាត់១.៥៣៥បន្ទះ ជ័រលុប១.៥៣៥ សៀវភៅសរសេរ៧.៦៧៥ក្បាល សៀវភៅរឿងព្រេង៥០០ក្បាល និងទឹកក្រូច១៨៤កេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>


ចែករំលែកព័តមាននេះ