ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាក​បាទក្រហម​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់​ដល់​ពល​រដ្ឋ​រងគ្រោះ​រលំ​ផ្ទះ​65​ខ្នង​

14 ឆ្នាំ មុន

ខេត្ត​សៀមរាប​​ ៖ ​​មុង​ ភួយ​​ សារុង ក្រមា កន្ទេល សា្លបព្រា​ ចាន ឆាំ្នង ធុងជ័រ​ដាក់​ទឹក កៅស៊ូតង់​ និង​អង្ករ​ជា​អំណោយ​សង្គ្រោះ​បនា្ទន់ ត្រូវ​មន្ត្រីក្រុម​ការងារ​នៃប្រតិភូ​សា​ខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប​នាំ​យក​ទៅ​ចែក​​​ជូន​ដល់គ្រួសារ​​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ខ្យល់ព្យុះ​រលំ​បាក់ផ្ទះ​ចំនួន​៦៥​គ្រួសារ​ក្នុង​១៣​​ភូមិ​ ​ឃុំ​​ចំនួន៥​​របស់​​ស្រុក​​ចំនួន​២ កាល​ពី​ព្រឹក​ថ្ងៃទី២៨ មេសា ។

ពិធី​​ផ្តល់អំណោយ​សង្គ្រោះ​បនា្ទន់នេះ​​នៅទី​បរិវេណ​នៃសាលាឃុំ​សា្វយចេក​​ ស្រុក​​អង្គរធំ​ និង​នៅ​បរិវេណ​វត្តសា្វយដង្គំ​​ ស្រុកពួក​ក្រោម​អធិបតីភាពលោកប៊ុន ថារិទ្ធ អភិបាលរងខេត្ត​ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​អស់​លោក​ លោក​ស្រី​ជាថា្នក់ដឹក​នាំពាក់ព័ន្ធ​ជា​ច្រើន​រូបទៀត។

យោង​តាម​របាយការណ៍​របស់​សាខា​កាក​បាទ​​ក្រហម​កម្ពុជា​ខេត្ត​ ស្តីពី​សា្ថនភាព​គ្រួសារ​រងគ្រោះដោយ​ខ្យល់ព្យុះ​រលំបាក់​ផ្ទះឱ្យដឹង​​ថា នៅក្នុងភូមិ​ចំនួន៥​គឺ ១-ភូមិគោក​កក ២- ភូមិសា្វយ​ចេក ៣-ភូមិកណ្តោល ៤-ភូមិតាត្រាវ  ៥-ភូមិបុស្សតាត្រាវ ក្នុង​ឃុំសា្វយ​ចេក របស់​ស្រុក​អង្គរធំនាលា្ងចថ្ងៃទី២១ មេសា ឆាំ្ន ២០១២ មានប្រជាពលរដ្ឋចំនួន៣២គ្រួសារ ទទួល​រងផលប៉ះពាល់ដោយសារ​គ្រោះ​ធម្មជាត​ិ​ខ្យល់ព្យុះ​បោកដួល​រលំបាក់​ផ្ទះ​និង​របើក​ដំបូល ។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា នៅ​​ថ្ងៃទី​២១​ដល់​២៣​ មេសា ឆាំ្ន២០១២ នៅ​ក្នុង​ភូមិចំនួន​៨គឺ ១-ភូមិតាស្នែ​ ២-ភូមិដូនកែវ ៣-ភូមិ​ត្នោត​ជ្រំ​ ៤-ភូមិល្បើក ៥-ភូមិសំបួរ ៦-ភូមិ​ក្បាល​ក្រពើ ​៧-ភូមិសា្វយ ៨-ភូមិសូន​សារ​ ក្នុងមូល​ដា្ឋន​ឃុំ​ចំនួន​៤គឺ​ ១-ឃុំដូនកែវ ២-ឃុំ
រើល​ ​៣-ឃុំសសរស្តម្ភ ៤-ឃុំយាង​របស់​ស្រុក​ពួក ​​​មានប្រជាពល​រដ្ឋ​ចំនួន​៣៣​គ្រួសារ​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​​​ខ្យល់​​ព្យុះ​​​បោកបក់​​រលំ​បាក់ផ្ទះ​ និងរបើក​ដំបូល​ ។

លោក​ប៊ុន ថារិទ្ធ អភិបាល​រ​ងខេត្ត​​មាន​ប្រសាសន៍ថា ​ការ​នាំយក​អំណោយ​សង្គ្រោះ​​បនា្ទន់​របស់​សាខាកាក​បាទក្រហម​កម្ពុជា​ខេត្ត​ទៅចែ​ក​​ជូន​នោះ គឺ​ធ្វើឡើង​បនា្ទប់ពី​ក្រុមគ្រួសារ​របស់បង​ប្អូន​ប្រជាពល​រដ្ឋក្នុង​តំបន់​មូលដា្ឋន​ស្រុកទាំង​ពីរ​​ទទួល​រងគ្រោះ​​ដោយ​សារ​ខ្យល់ព្យុះ​បោក​បក់ដួល​រលំបាក់ផ្ទះដែល​កើត​​ឡើង​ក្នុង​អំឡុងចុង​ខែ​មេសា​ថ្មីៗ​​នេះ។ ​អំណោយ​ទាំង​នោះ​គឺ​ទទួល​បាន​មក​ពីបណ្តា​សប្បុរស​ជន​ជិត​ឆា្ងយ​នានា​​ក្នុង​ និ​ងក្រៅ​ខេត្ត​ចូលរួម​ឧបត្ថម្ភ​តាម​រយៈ​សាខា​កាកបាទ​​ក្រហម​​កម្ពុជា​ខេត្ត ហើយ​​បែង​ចែក​​​ផ្តល់​ជូនឱ្យដល់​បងប្អូន​នៃក្រុមគ្រួសារ​រង​គ្រោះ​ទាំអស់​នា​ព្រឹក​ថ្ងៃទី២៨ មេសា ។ អ្នក​រលំ​បាក់​ផ្ទះនៅក្នុង​ស្រុក​​អង្គរ​ធំចំនួន​១៤គ្រួសារ​ក្នុងមួយ​​គ្រួសារ​ទទួល​បាន​មុង​១ ភួយ១ សា​រុង​១​ ក្រមា១ កន្ទេល១ សា្លបព្រា៥ ចាន៥ ឆាំ្នង១ កៅ​ស៊ូតង់១ និងអង្ករ​ចំនួន​២៥គីឡូ​ក្រាម​។ អ្នក​របើក​ដំបូ​ល​១៨គ្រួសារ​ ក្នុងមួយ​គ្រួសារ​ទទួល​បាន​មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ សា្លប​ព្រា៥ ចាន៥ ឆាំ្នង១​និង​អង្ករ​ចំនួន​២៥​គីឡូ​ក្រាម​។

អ្នករលំបាក់​ផ្ទះនៅក្នុង​ស្រុកពួក​ចំនួន​២៤​គ្រួសារ​ ក្នុងមួយ​គ្រួសារ​ទទួល​បានមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ សា្លបព្រា៥ ចាន៥ ឆាំ្នង១ ធុងជ័រ​ដាក់ទឹក​២ អង្ករ​ចំនួន​២៥​គីឡូ​ក្រាម​។ អ្នករបើក​ដំបូល​៩គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បានមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ សា្លបព្រា៥ ចាន៥ ឆាំ្នង១ និង​អង្ករ​ចំនួន​​២៥​គីឡូ​ក្រាម​​ដូចគា្ន ៕