ក្នុងខណៈពេលលោកប៊ីនីអេកឃីសស្គូន ជាឪពុកកំពុងល្អូកល្អិនជាមួយគូស្នេហ៍ថ្មីមានអាយុខុសគ្នាដល់ទៅ៤៦ឆ្នាំ កូនស្រីគឺនាងម៉ារ៉ា អេកឃើសស្គូន ក៏កំពុងស្ថិតក្នុងអំឡុងពេលដ៏ស្រស់ស្រាយ មានស្នេហាយ៉ាងស្អិតរមួតជាមួយលោកអូម៉ា កាយ៉ាមី និងទៅសម្រាកលម្ហែកាយនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ។
កូនស្រីរបស់ម្ចាស់កម្មសិទ្ធិការប្រកួតរថយន្តF1 មានអាយុ២៧ឆ្នាំ បានបណ្តើរគូស្នេហ៍លោកអូម៉ា កាយ៉ាមី ជាអ្នកជំនួញ ទៅសម្រាកកម្សាន្តនៅទីក្រុងឌូបៃ ហើយត្រូវគេថតរូបភាពបាន ខណៈពេលពួកគេ កំពុងល្អូកល្អិននឹងគ្នាដោយនាងថា ម៉ារ៉ា បង្ហាញដើមទ្រូងយ៉ាងទ្រលុកទ្រលន់។សារព័ត៌មានដឹសាន់ និងដេលី ម៉េល របស់អង់គ្លេស ចុះផ្សាយពីរូបរាងដ៏សិចស៊ីរបស់នាងថា ម៉ារ៉ា ដើម្បីទាក់ទាញមហាជននៅទូទាំងពិភពលោករួមទាំងធ្វើឱ្យបុរសទូទៅចាប់អារម្មណ៍ និងកោតសរសើរ ៕



ចែករំលែកព័តមាននេះ