ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ព័ន្ធ​ភាព​អាមេរិក​-​ជប៉ុន​​ជា​សរសរ​នៃ​សន្តិសុខ​និង​សន្តិភាព​​​នៅ​​អាស៊ី​ប៉ាស៊ីហ្វិក​

14 ឆ្នាំ មុន

ប្រធានាធិបតី​អាមេរិក​​លោក​បារ៉ាក់​ អូបាម៉ា​ ​ថ្លែងកាលពី​ថ្ងៃទី​៣០​មេសា​ថា​​សម្ព័ន្ធ​ភាព​​រវាង​សហ​រដ្ឋអាមេរិក​និង​ជប៉ុន​​នឹង​នៅតែ​ជាសរសរ​​នៃ​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​​អាស៊ី-​ប៉ា​ស៊ីហ្វិក ។

លោក​អូបាម៉ា​ ​ថ្លែង​បែប​នេះ​​ក្នុង​សន្និសីទ​​សារព័ត៌​មានមួយ​​​​ជាមួយ​នាយក​រដ្ឋមន្ត្រី​​ជប៉ុន​លោក​យូស៊ី​ហ៊ីកូណូដាដោយ​ក្នុង​ឱកាស​នោះ​លោក​​ប្រកាស​ថា​​ប្រទេស​ទាំង២​បានព្រម​ព្រៀង​គ្នា​លើ​ទស្សនៈ​​រួមថ្មី ចំពោះ​សម្ព័ន្ធ​ភាពនា​ពេល​អនាគត។​

​លោក​អូបាម៉ា មាន​ប្រសាសន៍​​ថា យើង​ជឿ​ជាក់​ថា  សម្ព័ន្ធ​ភាព​រវាងសហរដ្ឋអាមេរិក​​​​និង​​ជប៉ុន​នឹង​នៅ​ពុំ​ត្រឹមតែ​ជា​គ្រឹះ​នៃសន្តិសុខ​និង​ភាព​​រុង​រឿង​របស់​​​ប្រទេស​យើង​ទាំង២ប៉ុណ្ណោះ​ទេ តែក៏ជា​សរសរ​នៃសន្តិភាព​​និង​សន្តិសុខក្នុង​​តំបន់​ផង​ដែរ ។ ​លោក​បាន​រំលឹកពី​កិច្ចព្រម​ព្រៀង​ដែល​​​ចុះ​ហត្ថលេខាកាលពី​សបប្តាហ៍​មុន​រវាង​​រដ្ឋា​ភិបាល​​​ទាំង២​​ហើយ​ដែល​ការ​អនុវត្ត​​កិច្ចព្រម​ព្រៀង​នោះ​ទាហាន​​ម៉ារីន​​អាមេរិក​៩.០០០​​នាក់​ត្រូវ​​ដក​ចេញ​ពី​កោះ​​អូគីណា​វ៉ា​​ ទៅ​កាន់​​កោះ​​ហ្គាម​ ឬ​ទីតាំង​ដទៃៗទៀត​នៅ​អាស៊ី​និងប៉ាស៊ី​ហ្វិក  ប្រការ​នេះ​​​ឆ្លុះ​បញ្ចាំង​ពីការ​​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ​​របស់​​យើង​​​ដើម្បី​​ធ្វើ​​​ទំនើប​​កម្ម​ជំហរ​​​ការពារ​​របស់​​អាមេរិក​​​​នៅ​​អាស៊ី-​ប៉ាស៊ីហ្វិក​ ។ លោក​​​បន្តថា ប្រការ​នេះ​ក៏​នឹង​​​កាត់​​បន្ថយ​​ផងដែរ​ នូវ​ផល​​​ប៉ះ​ពាល់​​លើ​​ប្រជាជននៅ​កោះ​អូគីណា​វ៉ា៕