មនុស្សយ៉ាងតិច១០៥នាក់បានត្រូវស្លាប់កាលពីថ្ងៃទី៣០មេសាក្នុងការលិចនាវាដឹកអ្នកដំណើរមួយគ្រឿងដែលដឹកលើសចំណុះក្នុងទន្លេប្រាម៉ាពូត្រ៍ រដ្ឋអាសាមភាគ|សានឥណ្ឌា ។
ប៉ូលិសគូសបញ្ជាក់ថា អ្នកដំណើរប្រមាថជា១០០នាក់ក្នុងចំណោមអ្នកដំណើរ៣០០នាក់ ជិះក្នុងនាវានេះ អាចត្រូវជួយស្រង់នៅរស់រានមានជីវិតហើយមនុស្សដទៃទៀតបាត់ខ្លួន ។ គ្រោះមហន្តរាយនេះកើតមានក្នុងពេលយប់ស្ងាត់ ។ ពួកអ្នកដំណើរនាំគ្នាជិះលើដំបូលនាវាដែលដឹកជាពិសេសនូវបណ្តាកសិករនិងសាច់ញាតិគ្រួសារពួកគេពេលលិចក្នុងទឹកទន្លេមានទទឹង១គីឡូម៉ែត្រត្រង់កន្លែងនាវាលិច ។
យោងតាមសាក្សីទាំងឡាយថា នាវានោះបានបែកជា២ក្រោយការលិចក្នុងទន្លេដែលកំពុងមានទឹកឡើងខ្ពស់ ។ ប៉ូលិសបញ្ជាក់ថា នាវានោះដឹកមនុស្សច្រើនពេកព្រមទាំងអង្ករជាច្រើនបាវផងរួចពុំមានអាវប៉ោងឬកាណូតសង្គ្រោះឡើយ៕
ចែករំលែកព័តមាននេះ