នាយករដ្ឋមន្ត្រីជប៉ុន លោកយ៉ូស៊ី ហ៊ីកូណូដា បានចាកចេញពីទីក្រុងតូក្យូកាលពីថ្ងៃទី២៩ មេសា ទៅកាន់ក្រុងវ៉ាសីុនតោនដែលលោកនឹងបំពេញទស្សនកិច្ចនៅទីនោះរយៈពេល៤ថ្ងៃ ហើយនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា ។
មេដឹកនាំទាំង២នឹងពិភាក្សាគ្នាពីបញ្ហាសេដ្ឋកិច្ច និងសន្តិសុខក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី ហើយជំរុញស្ថេរភាពនៅអាស៊ី ។
យោងតាមព័ត៌មានទាំងឡាយចេញផ្សាយមុននេះដោយម៉ាស៊ីនឃោសនាជប៉ុនថា ប្រទេសទាំង២នឹងអាចព្រមព្រៀងគ្នាដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្ត្ររួមទាក់ទិនដល់ការដាក់ពង្រាយជាថ្មីនៃកងទ័ពអាមេរិកនៅជប៉ុន ។ ក៏ប៉ុន្តែបញ្ហារើមូលដ្ឋានអាកាសចរណ៍ FUTEMNA នៅកោះអូគីណាវ៉ានឹងត្រូវពិភាក្សាដាច់ដោយឡែក ។
លោកណូដា នឹងជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេដែលបានជួបជាផ្លូវការជាមួយលោកអូបាម៉ានៅក្រុងវ៉ាសីុនតោនចាប់តាំងពីគណបក្សប្រជាធិបតេយ្យជប៉ុនឡើងកាន់អំណាចពីខែកញ្ញា ឆ្នាំ២០០៩មក ៕
ចែករំលែកព័តមាននេះ