អាជ្ញាធរម៉ុងតេណេហ្គ្រោរាយការណ៍កាលពីថ្ងៃទី៣០ មេសា ថា ប្រទេសម៉ុងតេណេហ្គ្រោបានក្លាយទៅជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ។
ក្នុងសេចក្តីប្រកាសមួយក្រសួងហិរញ្ញវត្ថុគូសបញ្ជាក់ថា ម៉ុងតេណេហ្គ្រោ គឺជាសមាជិកទី១៥៤របស់ WTO ។ ប្រទេសនេះចាត់ទុកការចូលរបស់ខ្លួនជាសមាជិក WTO ថា ជាអាទិភាពមួយក្នុងចំណោមអាទិភាពនៃនយោបាយការបរទេសរបស់ខ្លួនដោយវាយតម្លៃថា នោះជាសញ្ញាវិជ្ជមានមួយសម្រាប់ទាក់ទាញពួកអ្នកវិនិយោគ ។
ម៉ុងតេណេហ្គ្រោបានស្នើចូលជាសមាជិក WTO កាលពីឆ្នាំ២០០៤ ហើយបានចុះហត្ថលេខាលើពិធីសារចូលក្នុងអង្គការនេះកាលពីខែធ្នូ ឆ្នាំ២០១១ ៕
ចែករំលែកព័តមាននេះ