មជ្ឈមណ្ឌលបាញ់បង្ហោះរាយការណ៍ថា ប្រទេសចិនកាលពីថ្ងៃទី៣០មេសាវេលាម៉ោង៤និង៥០នាទីព្រឹកម៉ោងក្នុងស្រុកបានបាញ់បង្ហោះផ្កាយរណបទី១២ និងទី១៣ សម្រាប់ប្រព័ន្ធផ្កាយរណប BEIDOU ប្រើប្រាស់សម្រាប់ធ្វើនាវាចរណ៍និងកំណត់ទីតាំង ។
ផ្កាយរណបទាំងនេះត្រូវបានបាញ់បង្ហោះតាមរយៈកាំជ្រួច LONGUE MARCHE-3B ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាងខេត្តស៊ីឈួន ។ នេះជាលើកទីមួយហើយ ដែលចិនបានបាញ់បង្ហោះទៅកាន់តារាវិថីតែមួយលើកនូវផ្កាយរណបសម្រាប់ធ្វើនាវាចរណ៍២តាមរយៈកាំជ្រួចតែមួយហើយផ្កាយរណបទាំង២នោះនឹងជួយកែលម្អដល់សុក្រិតភាពរបស់ប្រព័ន្ធ BEIDOU ឬប្រព័ន្ធ COMPASS ។
ចិននឹងបាញ់បង្ហោះផ្កាយរណប៣ទៀត សម្រាប់ប្រព័ន្ធ BEIDOU នាឆ្នាំនេះហើយប្រព័ន្ធផ្កាយរណបសម្រាប់ធ្វើនាវាចរណ៍និងកំណត់ទីតាំងពិភពលោកនឹងបង្កើតបានក្នុងឆ្នាំ២០១២ ជាមួយផ្កាយរណបរួមបញ្ចូលគ្នាដល់៣០ ៕
ចែករំលែកព័តមាននេះ