អតីតប្រធានាធិបតីអាមេរិកលោកប៊ីលគ្លីនតុនបានធ្វើការអំពាវនាវមួយឱ្យលោកបារ៉ាក់អូបាម៉ា បានជាប់ឆ្នោតជាថ្មី ។ លោកបានធ្វើការអំពាវនាវបែបនេះ ពេលលោកចូលរួមជាលើកដំបូងតាំងពីចាប់ផ្តើមការឃោសនាបោះឆ្នោតឆ្នាំ២០១២មកដើម្បីប្រមូលមូលនិធិសម្រាប់ជួយដល់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ ។
អតីតប្រធានាធិបតីរូបនេះដែលភរិយាលោកគឺលោកស្រីហ៊ីលឡារី ធ្លាប់ជាគូប្រកួតប្រជែងសម្រាំងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យកាលពីឆ្នាំ២០០៨ បានអះអាងថា លោកបារ៉ាក់ អូបាម៉ា សមជាប់ឆ្នោតជាថ្មីម្តងទៀត ។ ខ្ញុំមើលឃើញថា លោកអូបាម៉ា ជាប្រធានាធិបតីដ៏ល្អ ។ គេធ្វើប្រទេសឱ្យឈានទៅមុខ ហើយគេដើរក្នុងទិសដៅដ៏ល្អក្រោមការដឹកនាំរបស់លោកប្រធានាធិបតីអូបាម៉ា ។ លោកគ្លីនតុននៅតែជាមនុស្សមានប្រជាប្រិយភាពបំផុតសម្រាប់ពួកប្រជាធិបតេយ្យ ។
ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកអូបាម៉ា ក្នុងបណ្តាខែខាងមុខចង់ប្រើប្រជាប្រិយភាពរបស់លោកប៊ីលគ្លីនតុនដើម្បីទប់ទល់ នឹងបេក្ខជនគណបក្សសាធារណរដ្ឋលោក MITT ROMNEY ក្នុងការប្រជែងដ៏សំខាន់ស្វែងរកមូលនិធិ ៕
ចែករំលែកព័តមាននេះ