ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​​កូរ៉េ​ខាងត្បូង​​​4នាក់​ត្រូវ​​​របួស​ពេល​ឡើង​​​​ចូល​ក្នុង​​​នាវា​​នេសាទ​ចិន​មួយ​

14 ឆ្នាំ មុន

កង​ឆ្មាំ​​ឆ្នេរសមុទ្រ​​កូរ៉េខាង​ត្បូង​​​រាយការណ៍​​ថា មន្ត្រី​កូរ៉េ​ខាង​ត្បូង​​៤​នាក់​​​​​បាន​ត្រូវ​​​របួស​នាព្រឹក​ថ្ងៃ​ទី​​៣០​មេសា​ក្រោយពី​ពួកគេ​​​ឡើង​ទៅ​​លើ​នាវា​​​ចិន​មួយ​​​គ្រឿង​​​​ចំណុះ​២២៧​​​តោន​​ សង្ស័យ​​​ចូល​​​នេសាទ​​​ដោយ​​ខុសច្បាប់​​ក្នុង​​ដែន​​ទឹក​​កូរ៉េ​​​ខាង​ត្បូង។​​

​​ឧប្បត្តិ​ហេតុ​​នេះ​កើត​ឡើង​​នាវេលា​​ម៉ោង​​២​និង​៣០​​​​នាទី​រំលង​អធ្រាត្រ​​ក្នុង​ដែន​ទឹក​ចម្ងាយ​​​​៧២​គ.ម​ ភាគ​ពាយ័ព្យ​ ​កោះ​​ HEUKSAN តំបន់​​​​ស៊ីណាន​ ខេត្ត​​ JEOLLA ខាង​ត្បូង​ ។ ​មន្ត្រី​​ម្នាក់​​​ដែល​​ឡើងទៅ​លើ​នាវា​ចិន​នោះ​ដែរ​​បាន​ធ្លាក់​​​ទៅ​​ក្នុង​ទឹក​​សមុទ្រ​ក្រោយពី​គេ​វាយ​​តែត្រូវ​​បាន​ជួយ​សង្គ្រោះ​​ដោយ​នាវា​មួយ​​របស់​កងឆ្មាំ​​ឆ្នេរ​សមុទ្រ ។ មន្ត្រី​​​៣​នាក់​ទៀត​​រងរបួស​​ក្រោយ​​​ការ​វាយ​ប្រហារ​​របស់​​ពួកអ្នក​​នេសាទ​ចិន​​​ដែល​​ប្រើ​កាំបិត ។

សម្រាប់​ពេល​នេះ​​ស្ថាន​ភាព​របួស​របស់​ពួកគេ​​​នៅ​​ពុំ​ទាន់​​ដឹង​ពិតប្រាកដ​​នៅឡើយ ។ ពួក​​​គេត្រូវ​​​​ដឹក​​តាម​ឧទ្ធម្ភាគ​ចក្រ​​​​​​មក​​កាន់​មន្ទីរ​ពេទ្យ​មួយ​​ស្ថិត​នៅ​ទីក្រុង​​ជាប់​សមុទ្រ​ MOKPO ​ចម្ងាយ​410គ.មខាង​ត្បូង​ក្រុង​សេអ៊ូល​ ហើយ​​កំពុង​ទទួល​ការ​ព្យាបាល ។ ​កងឆ្មាំ​​ឆ្នេរ​សមុទ្រ​​​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​នាវា​ចិន​​នោះ​​ហើយ​​ចាប់​ខ្លួន​សមាជិក​​​ក្រុម​នាវិក​៩​នាក់ ៕​