តុលាការថៃកាលពីថ្ងៃទី៣០មេសាបានពន្យារពេលការចេញសាលក្រមកាត់ទោសប្រឆាំងនាយិកានៃក្រុមហ៊ុនអ៊ីនធើរណេតមួយ ដែលអាចមានទោសជាប់គុក២០ឆ្នាំចំពោះពាក្យសំដីទាំងឡាយដែលគេយល់ថាប្រមាថចំពោះព្រះមហាក្សត្រថៃ ដែលសំណុំរឿងនេះ ក្លាយជានិមិត្តរូបមួយនៃការជជែកដេញដោលគ្នាលើការប្រមាថព្រះមហាក្សត្រ ។
លោកស្រីជីរ៉ានុត ព្រេមចៃពន ជាអ្នកទទួលខុសត្រូវបណ្តាញព័ត៌មានអុីនធើរណេត PRACHATAI ទទួលការកាត់ទោសពីបទរំលោភបំពានច្បាប់សារព័ត៌មានដោយពុំបានដកចេញឱ្យបានឆាប់រហ័សនូវបទអត្ថាធិប្បាយ១០ចេញផ្សាយកាលពីឆ្នាំ២០០៨តាមបណ្តាញអុីនធើរណេតរបស់លោកស្រី ។
ចៅក្រមលោកស្រីនីតតាយ៉ា យ៉ាមស៊្រី និយាយថា តុលាការពន្យារពេលការចេញសាលក្រមនោះរហូតដល់ថ្ងៃទី៣០ ឧសភា ដោយលោកស្រីលើកឡើងពីភាពចាំបាច់ពិនិត្យរាល់ឯកសារដាក់ដោយតាមបណ្តាគណបក្សនយោ បាយ ។ ខណៈដែលរដ្ឋាភិបាលថៃរាំងខ្ទប់រយៈពេលប៉ុន្មានខែចុងក្រោយនេះនូវទំព័រវ៉េបសាយជាច្រើនពាន់ដែលសរសេរប្រមាថព្រះមហាក្សត្រ លោកស្រីជីរ៉ានុត ដែលអាចមានទោសជាប់គុកដល់៥០ឆ្នាំ ក្នុងរឿងចោទប្រកាន់ប្រហាក់ប្រហែលនេះមួយទៀតបានក្លាយទៅជាអ្នកដែលតស៊ូដើម្បីសេរីភាពខាងបញ្ចេញមតិ ។
ការកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ មានការកើនឡើងចាប់តាំងពីរដ្ឋប្រហារយោធា កាលពីឆ្នាំ២០០៦ ប្រឆាំងអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រាមក ៕
ចែករំលែកព័តមាននេះ