មេដឹកនាំប្រឆាំងភូមាលោកស្រីអ៊ួងសាន់ស៊ូជី បានប្រកាសកាលពីថ្ងៃទី៣០ មេសាថា បណ្តាសមាជិកសភានៃគណបក្សលោកស្រីគឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រធាធិបតេយ្យ LNDបានយល់ព្រមស្បថចូលក្នុងសភាហើយទោះមានការប្រទាំងប្រទើសគ្នាលើពាក្យពេចន៍ក្នុងពាក្យសម្បថក៏ដោយ ។
ក្នុងការបោះឆ្នោតសភាបំពេញបន្ថែមកាលពីថ្ងៃទី១មេសា គណបក្សLND ដណ្តើមបានកៅអី៤៣ក្នុងមណ្ឌលបោះឆ្នោត៤៤ដែលគណបក្សនេះដាក់បេក្ខភាពរបស់ខ្លួន ។ ក៏ប៉ុន្តែបណ្តាសមាជិកសភាជាប់ឆ្នោតនៃគណបក្សនេះដែលមានលោកស្រីស៊ូជីជាអ្នកនាំមុខទាមទារឱ្យកែប្រែពាក្យសម្បថដោយប្តូរពាក្យពីការការពាររដ្ឋធម្មនុញ្ញមានត្រឹមពាក្យថាគោរពបានហើយ ។
ក្រោយកិច្ចប្រជុំមួយជាមួយបណ្តាមេដឹកនាំគណបក្សLND លោកស្រីស៊ូជីថ្លែងទៅកាន់សារព័ត៌មានថា ជាកាយវិការគោរពចំពោះបំណងប្រាថ្នារបស់ប្រជាជន ហើយដោយយោងទៅតាមសំណើរបស់បណ្តាសមាជិកសភានៃបណ្តាគណបក្សប្រជាធិបតេយ្យនិងបណ្តាសមាជិកសភាឯករាជ្យ យើងបានសម្រេចស្បថចូលក្នុងសភា ៕
ចែករំលែកព័តមាននេះ