ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិភូ​សាខា​កាក​បាទ​​ក្រហម​​ខេត្ត​នាំ​អំណោយ​​សង្គ្រោះ​​បន្ទាន់​ដល់​​គ្រួសារ​រង​គ្រោះ​​ខ្យល់​ព្យុះ​​​រលំ​បាក់​ផ្ទះ​៦៥​គ្រួសារ​

14 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ​សម្ភារ​គ្រឿង​ឧបភោគ​បរិ​​ភោគ រ​ួម​មាន មុង ភួយ ​សារុង ​ក្រមា ​កន្ទេល ​ស្លា​បព្រា ​ចាន ឆ្នាំង​ ធុង​ជ័រ​ដាក់​ទឹក កៅស៊ូ​​តង់ និង​​អង្ករ​សរុប​ចំនួន​១១​មុខ ជា​អំណោយ​សង្គ្រោះ​បន្ទាន់​​ត្រូវ​បាន​មន្ត្រី​ក្រុម​កា​រ​ងារសាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​​​នាំ​យក​ទៅ​ចែក​ជូន​​​​​ដល់​គ្រួសារ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ខ្យល់​ព្យុះ​រលំ​បាក់​ផ្ទះ​ចំនួន​៦៥​​គ្រួសារ ស្មើ​នឹង​១៣​ ភូមិ​ក្នុង​ឃុំ​ចំនួន​៥​របស់​ស្រុក​ចំនួន​២ កាលពី​ព្រឹក​ថ្ងៃទី​២៨ មេសា កន្លង​ទៅ ។

ពិធី​ចែក​​​អំណោយ​​​នេះ​ធ្វើ​ឡើង​នៅក្នុង​បរិវេណ​​​សាលា​ឃុំ​ស្វាយ​ចេក ក្នុង​​ស្រុក​​អង្គរ​ធំ និង​​​នៅ​​​ក្នុង​​បរិវេណ​​​វត្ត​ស្វាយ​ដង្គំ​ក្នុង​ស្រុក​ពួក​ ក្រោម​អធិបតី​ភាព​លោក​ប៊ុន ថារិទ្ធ អភិ​បាល​រង​​ខេត្ត​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​​អស់​លោក លោក​ស្រី​ ថ្នាក់​ដឹក​នាំ​ពាក់​ព័ន្ធ​ជា​ច្រើន​​រូប​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕