រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៩ មេសា ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលជាអ្នកចែកចាយផ្ដាច់ មុខប្រេងឆាហេលស៊ីឆេហ្វ បានធ្វើការចាប់រង្វាន់ផ្សងសំណាងជូនដល់អតិថិជនលើកទី៣ នៅក្នុងកម្មវិធីប្រគំតន្ដ្រី Modern Concert នៅស្ថានីយ ទូរទស្សន៍ CTN និងធ្វើការប្រគល់រង្វាន់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១២ ។
កម្មវិធី «ផ្ដល់រង្វាន់អស់ពីចិត្ដ ពីហេលស៊ី ឆេហ្វ» ចែកជូនដល់អតិថិជនប្រើប្រាស់សរុបទឹកប្រាក់ ៣៥០.០០០.០០០រៀល និងសម្រាប់ដេប៉ូចែកចាយ៦៥.០០០.០០០រៀល! ចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២ តទៅនេះហើយ! លោកអ្នកជាវប្រេងឆាហេលស៊ីឆេហ្វអាចបកថង់បា្លស្ទិច ដោយសរសេរឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ កឹបភ្ជាប់សំបកថង់ ដើម្បីចូលរួមផ្សងសំណាងរង្វាន់ ដូចជា ម៉ូតូហុងដាឌ្រីម ឆ្នាំងដាំបាយអគ្គិសនី ទូរស័ព្ទដៃ និងប្រេងឆាហេលស៊ីឆេហ្វ ។
សម្រាប់ការចាប់រង្វាន់លើកទី៣នេះ រួមមាន ៤រង្វាន់ ក្នុងនោះរង្វាន់ទី១ ប្រេងឆាហេលស៊ីឆេហ្វ ចំណុះ៧៥០មីលីលីត្រ ចំនួន៥០រង្វាន់, រង្វាន់ទី២ ទូរស័ព្ទណូគាចំនួន៤០រង្វាន់,រង្វាន់ទី៣ ឆ្នាំងដាំបាយអគ្គិសនីចំនួន៣០រង្វាន់ និងរង្វាន់ ទី៤ ម៉ូតូ Honda Dream 2012 ចំនួន២គ្រឿង សម្រាប់ផ្ដល់ជូនដល់អតិថិជនប្រើប្រាស់២រង្វាន់។ រង្វាន់ម៉ូតូ Honda Dream 2012 មួយរង្វាន់បានទៅលើឈ្មោះ ផាន់ ម៉ានិត មានទីលំនៅខេត្ដតាកែវ លេខទូរស័ព្ទ ០៨៦ ៨០ ៥៤ ៦០ និងមួយរង្វាន់ទៀតបានទៅលើឈ្មោះ សុទ្ធ សៅណុំ ទីលំនៅស្រុកកោះខែល ខេត្ដកណ្ដាល លេខទូរស័ព្ទ ០២០ ១៨ ៩៦ ១០, ០៨៩ ៨៨ ១៩ ៦២ ។
ចំពោះតារាងរាយនាមឈ្មោះអ្នកទទួលរង្វាន់ទាំងអស់សូមរង់ចាំអាននៅទំព័រសារព័ត៌មានចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ទី៣ ខែឧសភា ខាងមុខនេះ ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទ លេខ ០៧៧ ៥៥៥ ២៥៨ ៕


ចែករំលែកព័តមាននេះ