ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​​នានា​​​នឹង​វាយ​​​​​ប្រហារ​​​ភាគ​ខាងត្បូង​ចិន​

14 ឆ្នាំ មុន

មជ្ឈ​មណ្ឌល​​​ឧតុនិយម​​​ជាតិ​ចិន​​​គូសបញ្ជាក់​​​កាលពី​ថ្ងៃទី​​២៩​មេសាថា​​ព្យុះ​​នានា​​​នឹងវាយ​ប្រហារ​​ភាគ ខាង​ត្បូង​​ចិន​​រយៈពេល​២​ថ្ងៃ​ខាងមុខ​នេះទៀត ។ ​

មជ្ឈមណ្ឌល​​​នោះ​គូស​បញ្ជាក់​​ថា ព្យុះ​​ទាំង​ឡាយ​និង​​ភ្លៀង​ធ្លាក់​​​​ខ្លាំងនឹងកើតមាន​​ក្នុង​​តំបន់​​​​មួយចំនួន​​​នៃខេត្តហ៊ូណាន់ យ៉ាង​​ស៊ី ហ្វូ​ជាន​ និង​​ហ្សេយ៉ាង ព្រមទាំងក្នុង​តំបន់​​ស្វយ័ត​ ហ្ស៊ូអាង​ ខេត្តហ្គង់​​ស៊ី ក្នុង​ប៉ុន្មាន​​ម៉ោង​​​ខាងមុខនេះ ​ហើយ​​​អាច​នាព្រឹក​ថ្ងៃទី​​៣០​មេសា។  តំបន់​មួយ​ចំនួន​​អាចមាន​​ភ្លៀង​​​ធ្លាក់​​​ខ្លាំង​បំផុត​​​ហើយ​អាជ្ញាធរ​​​មូល​ដ្ឋាន​​បាន​ស្នើ​​ឱ្យ​​​ពង្រឹងការ​ត្រួត​ពិនិត្យ​​ទប់​ទល់​នឹង​​គ្រោះ​មហន្តរាយ​​នានា​​ដូចជា​ទឹក​ជំនន់​​​និង​ការ​​​​បាក់​​ដី​ជា​ដើម ។

មជ្ឈមណ្ឌល​​ឧតុនិយម​​​ជាតិចិន​ព្យាករណ៍​ថា​ ​ថ្ងៃទី​​៣០មេសា​ និង​​​ថ្ងៃទី​១ឧសភា ភ្លៀង​ធ្លាក់​​​ខ្លាំង​ឬព្យុះ​​ នឹងអាច​​វាយ​ប្រហារ​​លើ​​តំបន់​​មួយ​​ចំនួន​​នាភាគ​​ខាង​ត្បូង​​​ប្រទេស ៕