ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SAMSUNG សម្ពោធហាងដៃគូទំនើបមួយដើម្បីក្តោបក្តាប់ទីផ្សារ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ហាងដៃគូទំនើបរបស់ Samsung មួយទៀតគឺ Khmer Leader Distribution (KLD) កាលពីថ្ងៃទី២៦ មេសា កន្លងទៅនេះ បានបើកសម្ពោធស្នាក់ការថ្មីដែលមានអាសយដ្ឋានស្ថិតនៅ​អគារលេខ៤៨ មហា​វិថីម៉ៅសេទុង ទល់មុខមជ្ឈមណ្ឌល​ម៉ុង​ឌីយ៉ាល់​ជាផ្លូវការ ដោយមានការចូល​រួមពីសំណាក់​ថ្នាក់​ដឹកនាំគ្រប់ជាន់ថ្នាក់របស់ Samsung, KLD,​ហាង​ចែកចាយបន្ត ព្រមទាំងក្រុម​អ្នកសារព័ត៌​មាន​សរុបចំនួន១១០នាក់ ។

ក្នុងឱកាសបើកសម្ពោធនោះ លោកហ្គីហាន​លី នាយកចាត់ចែងសាខាក្រុមហ៊ុនថៃSamsungអេឡិចត្រូនិកប្រចាំ​កម្ពុជា​បានលើក​ឡើងថា «ដោយមើលឃើញពីការតាំងចិត្តដើម្បីសម្រេចគោលដៅរួមក្នុងការចូលរួមអភិវឌ្ឍន៍ ក៏ដូចជាពង្រីក​ទីផ្សារផលិតផល Samsung ក្នុង​ព្រះរា​ជា​ណាចក្រកម្ពុជា ដើម្បីតាមអោយទាន់ការលក់​ដែលកើនឡើងខ្លាំងជាមួយនឹងកំណើន​២​ខ្ទង់​ដោយ​ទទួល​បានការគាំទ្រ​ពីសំណាក់អ្នក​លក់ និង​ពេញ​និយមពីសំណាក់​អ្នកប្រើប្រាស់ ​ដែល​ជា​និច្ច​កាល​ស្វែងរកអ្វីដែលថ្មី ទំនើបឱ្យ​សមស្រប​ទៅ នឹងជីវភាពទាន់សម័យ និងមនុស្សជំនាន់​ថ្មី​ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះហាងដៃគូទំនើបថ្មីថ្មោងដ៏មាន​សក្តានុពល​របស់យើងគឺ KLD »។

លោក​នាយកចាត់ចែង​រូប​នេះ​ក៏​បាន​គូស​បព្ជាក់ពីផែនការលក់ទូរស័ព្ទដៃរបស់ខ្លួនឱ្យបានច្រើន​បំផុត​ជាងដៃគូប្រកួតប្រជែង ពោលគឺ អង្គុយកៅអីលេខ១នៅកំពូលតារាងត្រឹមចុងឆ្នាំ២០១២នេះ ។ មិនត្រឹមតែផែន​ការ​ក្តាប់​យកទី​ផ្សារទូរស័ព្ទប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន​កំពុង​នាំ​មុខ​លើ​ផ្នែកបច្ចេកវិទ្យាទូរស័ព្ទដៃ​ប្រចាំ​កម្ពុជា​ក៏​ដូច​ជា​ពិភពលោកមួយនេះ ក៏បាន​ចង្អុលបង្ហាញ​ពី​ជំហរបន្តការវិនិយោគ​លើ​ផ្នែកធនធាន​មនុស្ស​ស្រាវ​ជ្រាវ​អភិវឌ្ឍន៍ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការ​ពង្រីក​ការចែកចាយ ទំនាក់ទំនងសាធារណៈ មជ្ឈមណ្ឌល​ថែទាំ-ជួសជុល និងហាង​ទទួល​យក​ជួសជុលឱ្យកាន់តែទូលំទូលាយទូទាំងប្រទេស ។

លោកអែម យុទ្ធូ ប្រធានទំនាក់ទំនងទីផ្សារ និង​គ្រប់គ្រងការចែកចាយបាននិយាយថា គោលបំណងចម្បង​នៃការបង្កើតហាងដៃគូ​ទំនើប (Samsung Brand Shop) នេះ គឺដាក់​បង្ហាញ​នូវ ផលិតផលទូរស័ព្ទជាមួយ​បចេ្ចក​វិទ្យា​ចុងក្រោយទាន់សម័យ បម្រើ​សេវា​កម្ម​ល្អឥត​ខ្ចោះ គ្រឿងបន្លាស់ ឬបន្ថែមសម្បូរ​បែប​ការ​សាក​ល្បងប្រើជាមួយនឹងអ៊ីនធើរណេត ពោល​គឺ​ជា​ហាងទំនើបដូចនៅអារ្យ​ប្រទេស ។ ក្រុម​ហ៊ុន​នឹងបង្កើតហាងបែបនេះបន្តទៀត ដើម្បី​បង្កើន និងជំរុញនាមសញ្ញា ការដឹងជ្រួតជ្រាបកាន់តែ​ច្បាស់​ពី​នាម​សញ្ញា Samsung ជាមួយ​នឹង​សកម្មភាពនិងយុទ្ធសាស្រ្តថ្មីៗដែលខ្លាំង​នៅលើ​ទីផ្សារថ្មីនេះ ។

ជាតួយ៉ាង ក្រុមហ៊ុនទទួល​បាន​ជោគជ័យយ៉ាងសម្បើមលើការដាក់លក់ផលិតផល GalaxyNote ដែលមានបច្ចេកវិទ្យា​ឈាន​មុខ​គេ និងផ្តាច់មុខ​លើប៊ិចដែល​អាចសរសេរ និង​ផាត់ពណ៌បានលើអេក្រង់ នេះជាមូលហេតុនាំឱ្យ Samsung មានចំណែកទីផ្សារកើនឡើង យ៉ាងឆាប់រហ័ស​បំផុត។ ក្រុមហ៊ុន​មាន​គម្រោង​ដាក់លក់ផលិតផលថ្មីៗទំនើបបន្ថែម​ទៀត​ដូចជា​ Galaxy SIII, Nexus, Beam ស្រប​ពេល​ដែល​ប្រទេសធំៗចេញលក់ទន្ទឹមគ្នាក្នុងពេលតែមួយជាមួយនឹងព្រឹត្តិការណ៍ និងសកម្មភាពទីផ្សារ​ដ៏​ខ្លាំង​ពិធី​សម្ពោធដ៏ធំកម្រមាន ។

កាលពីឆ្នាំ២០១១កន្លងទៅថ្មីៗនេះ​ បាន​ក្តាប់ ចំណែកទីផ្សារលេខ១ស្ទួនលើបច្ចេកវិទ្យាចុងក្រោយទូរទស្សន៍(៦ឆ្នាំជាប់ៗគ្នា) និង​ទូរស័ព្ទ smart phone (ក្នុងឆ្នាំ២០១១) លើពិភព​លោក​ជាមួយផលិតផលគុណភាពខ្ពស់បំពាក់ដោយបច្ចេកវិទ្យា​ចុងក្រោយ ។ មិនមែនមានតែប៉ុណ្ណឹងនៅមាន Tablet កុំព្យូទ័រម៉ូនីទ័រ,ទឹក​ថ្នាំសម្រាប់​ម៉ាស៊ីនព្រីន,ទូរស័ព្ទដៃម៉ាស៊ីនត្រជាក់,ទូទឹកកក,  ,ម៉ាស៊ីនបោកគក់ និងផលិតផលផ្សេង​ទៀត​ដែល​មានការ​ធានារយៈពេល១ឆ្នាំ ៕