ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន៖​ ការពោលពីការ​សម្លុត​​​បំភ័យ​​របស់​ហ្វ៊ីលីពីន​គ្មាន​​មូល​ដ្ឋាន​

14 ឆ្នាំ មុន

ប្រទេស​ចិន​​កាលពី​​ថ្ងៃទី​២៩ មេសា​បាន​​​បរិហារ​​​ចំពោះ​​ពាក្យ​អះអាង​​​របស់​​​ហ្វ៊ីលីន​​ដែល​ថា​ ​នាវា​​ចិន​មួយ​គ្រឿង​​បាន​សម្លុត​បំភ័យ​​ដល់​​បណ្តា​នាវា​​ហ្វ៊ីលីពីន​​​ ដោយ​​ចាត់​ទុក​ពាក្យ​អះអាង​ទាំងនេះ​ថា​ជា​​រឿង​ប្រឌិត​សុទ្ធសាធ​​មួយ ។  ​​

​ដោយ​ឆ្លើយ​តប​ចំពោះ​​​​​សំណួរ​របស់សារព័ត៌​​មាន​​​លោក​LIU WEIMING  អ្នក​​នាំពាក្យ​​របស់​​​​ក្រសួង​ការ​បរទេសចិន​និយាយ​ថា យោង​​តាម​ព័ត៌​មាន​​នានា​ផ្តល់​​​​​ឱ្យ​ដោយ​អាជ្ញា​ធរ​​ដែល​ទាក់ទិន​​ថា​​នាវា​ចិន​ឈ្មោះ​ YUZHENG-310   បាន​​ធ្វើ​ការ​​ល្បាត​ក្នុង​​ក្រប​ខណ្ឌ​​ច្បាប់​​តាម​ដែន​ទឹកនៃកោះ​​ HUANGYAN  កាល​​​ពីព្រឹកថ្ងៃទី​២៨មេសា ។​

​កាលពី​ថ្ងៃទី​២៨ មេសាក្រសួងការ​បរទេស​ហ្វ៊ី​លីពីន​​និយាយ​ថា នាវា​​ចិន​មួយ​គ្រឿង​​ បាន​មក​ក្បែរនាវា​​ហ្វ៊ីលីពីន​​​ជា​ច្រើន​គ្រឿង​ដោយ​​​​បង្ក​ឱ្យ​​មាន​​រលកធំៗ​​​កម្ពស់​​ដល់​២ម៉ែត្រ​ ដើម្បី​​បន្លាច​នាវា​ទាំងនោះ ។​ អ្នក​​នាំពាក្យ​​ក្រសួង​ការបរទេស​​​ចិន​​បន្ត​ថា ​កោះ HUANGYAN​ ជា​ផ្នែក​​​មួយ​នៃ​បូរណភាព​​​​ដែន​ដី​​របស់​ចិន​ ។ យើង​​​សង្ឃឹមថា ភាគី​​ហ្វ៊ីលីពីន​​ នឹង​បញ្ឈប់​​ការ​​បង្ក​​ហេតុ​ចំពោះ​​រឿង​នេះ​​ដើម្បី​​​ចៀសវាង​​កុំ​ឱ្យ​​មាន​ការ​​បំពុល​​​រឿង​នានា​​ថែម​ទៀត៕