ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ក្រឡាប់ធ្លាក់​កម្ពស់​ជាង​30ម៉ែត្រ​​នៅញូវ​យ៉ក​​ស្លាប់​7នាក់​

14 ឆ្នាំ មុន

ប៉ូលិស​​រាយ​ការណ៍​​ថា​មនុស្ស​​៧​នាក់​​​ក្នុង​នោះ​​មាន​កុមារ​​​៣​នាក់​​​​​បាន​ត្រូវ​ស្លាប់​​កាលពី​ថ្ងៃទី២៩​មេសា​​ពេល​រថយន្ត​​កាំមីញ៉ុង​​​ធុន​តូច​​មួយ​គ្រឿង​​ដែល​រត់​លើ​ផ្លូវ​មួយ​​​នៅទី​ខ្ពស់​នៃ​​ក្រុង​​​​ញូវ​យ៉ក​​ បាន​​​ក្រឡាប់​ធ្លាក់​​ពីកម្ពស់​​ជា​៣០​ម៉ែត្រ​​មុនពេល​​​ធ្លាក់​ក្នុង​សួន​​សត្វ​ BRONX ។​

ប៉ូលិស​បញ្ជាក់​ថា  ​​រថយន្ត​​​នេះ​​រត់​​តាម​ផ្លូវ​​​ BRONX RIVER PARKWAY  ហើយ​​​ស្រាប់​តែ​រេចង្កូត​កាត់​​ផ្លូវ​​បំបែក​​ជា​៤​​មុនពេល​​​​បុក​របាំងសន្តិសុខ។ ​រថយន្ត​​នេះ​​ក៏​ធ្លាក់​​​ពីទី​​ខ្ពស់​​មក​លើ​​​​ផ្លូវ​មួយនៃសួន​សត្វ  ។

ប៉ូលិស​​​បាន​បើក​​​​ការ​ស៊ើប​​អង្កេត​ដើម្បី​​កំណត់​មូល​ហេតុ​​នៃ​គ្រោះ​ថ្នាក់​​នេះ​ដែល​បណ្តាល​ឱ្យ​ស្លាប់​​​​​អ្នក​ដំណើរ​​៧​នាក់ ។​​ជាមួយ​នឹង​​សត្វ​​ជាង​​៦០០​ប្រភេទ​សួន​សត្វ​BRONX ជាសួន​សត្វ​​ក្នុង​ក្រុង​​ធំជាងគេ​បំផុត​​នៃ​ពិភព​លោក ៕​