ប៉ូលិសរាយការណ៍ថា សាកសពអតីតរដ្ឋមន្ត្រីប្រេងកាតលីប៊ីធ្លាប់ជាមនុស្សជំនិតរបស់លោកមូអាម៉ាកាដាហ្វី លោកស៊ូគ្រីហ្គាណេម ដែលស្លាប់កាលពីថ្ងៃទី២៩ មេសានៅទីក្រុងវីយែនជាកន្លែងលោករស់និរទេសខ្លួនបានរកឃើញក្នុងទន្លេដានូប ។យោងតាមសេចក្តីប្រកាសមួយរបស់ប៉ូលិសអូទ្រីសថា សាកសពរបស់បុរសអាយុ៦៩ឆ្នាំរូបនេះ ត្រូវបានប្រទះឃើញក្នុងទន្លេនាវេលាម៉ោង៨និង៤០នាទីម៉ោងក្នុងស្រុកដោយអ្នកដំណើរម្នាក់ ។
ទីភ្នាក់ងារព័ត៌មានអូទ្រីស APA ដែលដកស្រង់សំដីអ្នកឯកទេសរបស់អ៊ិស្លាមលោកអាម័រ អាល់បាយ៉ាទី ដែលជននោះនិយាយដោយយោងតាមការជូនដំណើរពីគ្រួសារលោកហ្គាណេប គ្រាដំបូងនិយាយថា អតីតរដ្ឋមន្ត្រីរូបនេះត្រូវបានរកឃើញស្លាប់ក្នុងផ្ទះរបស់លោកប្រហែលជាដោយសារជំងឺបេះដូង ។ ពុំមានសញ្ញានៃអំពើហិង្សាណាមួយត្រូវបានពិនិត្យឃើញលើសាកសពឡើយ ។ អ្នកនាំពាក្យប៉ូលិសទីក្រុងរីយែន លោក ROMAW HAHSL-INGER អះអាងថា លោកហ្គាណេមអាចដួលសន្លប់ហើយធ្លាក់ទៅក្នុងទឹក ។ កោសល្យវិច័យមួយត្រូវធ្វើដើម្បីកំណត់ពីមូលហេតុនៃការស្លាប់នោះ ។
អតីតមនុស្សជំនិតរបស់លោកកាដាហ្វីរូបនេះបានរត់ចោលជនផ្តាច់ការរូបនេះកាលពីខែឧសភា ឆ្នាំ២០១១ ហើយមករស់នៅក្នុងទីក្រុងវីយែន ជាទីក្រុងមួយលោកស្គាល់ច្បាស់ព្រោះតែងមកចូលរួមក្នុងកិច្ចប្រជុំទាំងឡាយរបស់អង្គការបណ្តាប្រទេសនាំប្រេងចេញហៅកាត់ថា OPEC ដែលមានទីស្នាក់ការក្នុងទីក្រុងនេះ ។ លោកមានផ្ទះមួយក្នុងសង្កាត់ស្ថិតជិតទីស្នាក់ការអ.ស.ប ប្រចាំទីក្រុងវីយែន ជាប់ទន្លេដាណុបមិនឆ្ងាយប៉ុន្មានពីកន្លែងដែលគេប្រទះឃើញសាកសពរបស់លោក ។ ម្យ៉ាងវិញទៀតកូនស្រីលោក២នាក់ចូលសញ្ជាតិអូទ្រីស ។
លោកហ្គាណេម ធ្លាប់ធ្វើប្រមុខរដ្ឋាភិបាល ពីឆ្នាំ២០០៣ទៅ២០០៦និងជារដ្ឋមន្ត្រីប្រេងកាត ព្រមទាំងជាប្រធានក្រុមហ៊ុនប្រេងកាតរដ្ឋពីឆ្នាំ២០០៦ទៅ២០១១ ៕
ចែករំលែកព័តមាននេះ