ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បាន​គីមូន​​មក​ដល់​​ភូមា​​​បំពេញ​ទស្សនកិច្ច​​​​៣​ថ្ងៃ

14 ឆ្នាំ មុន

អ្នកនាំ​ពាក្យ​​ម្នាក់​របស់​​អ.ស​.ប​​​នៅ​ក្រុង​​រ៉ង់​​ហ្គូន​គូសបញ្ជាក់​ថា ​អគ្គ​លេខាធិការ​អ.ស.ប​​លោក​បាន​​គីមូន​​ បាន​អញ្ជើញ​​មក​ដល់​​​​ប្រទេស​ភូមា​​កាលពី​ថ្ងៃទី២៩ មេសា ដើម្បី​បំពេញ​ទស្សន​កិច្ច៣ថ្ងៃ​មួយ​នៅទី​នោះ​ដែល​​ក្នុង​អំឡុង​ពេល​​នៃ​ទស្សនកិច្ចនេះ​លោក​ត្រូវ​ជួបជាមួយ​មេដឹកនាំ​ប្រឆាំងលោក​ស្រី​​អ៊ួងសាន់​ស៊ូជី​ និង​លោក​ប្រធានា​​ធិបតី​​​ថេន​សេន ។​

​កាលពី​ប៉ុន្មាន​​​ថ្ងៃ​មុននេះ​​លោក​បាន​​​គីមូន​​ ​វាយ​​​តម្លៃ​ថា​ ប្រទេស​​ភូមា​ ស្ថិត​ក្នុង​ពេល​​​វេលា​​​​សំខាន់​មួយ​នៃ​​ការ​ឆ្លង​កាត់ ​។ ពេល​​ស្នាក់​អាស្រ័យ​នៅភូមា​លោក​ត្រូវ​​​ជួប​ជាលើក​ដំបូង​​នាថ្ងៃទី១ ឧសភា​​​ជាមួយ​លោក​ស្រី​ស៊ូជី​នៅក្រុង​រ៉ង់​ហ្គូន ។ លោក​ត្រូវ​​ថ្លែង​​សុន្ទរកថា​មួយ​នា​ថ្ងៃ​ទី​៣០​ មេសា​ នៅក្រុង​ណៃពិដោ​ នៅ​មុខ​សភា​​ភូមា ​ក៏​ប៉ុន្តែ​ដោយ​អវត្ត​មាន​​របស់​លោក​​ស្រីស៊ូជី​និង​​​បណ្តា​សមាជិក​​​សភា​​នៃគណបក្ស​​លោក​ស្រី​ដែល​បដិសេធពុំ​ចូល​រួម​ធ្វើ​សច្ចា​​​ប្រណិធាន​​សន្យា​​ថែរក្សា​រដ្ឋធម្មនុញ្ញ​​ហើយ​ទាមទារ​មិន​បាន​​​សម្រេច​ឱ្យ​​​​គេ​ប្តូរ​​ពាក្យ​សម្បថ​មក​ត្រឹម​​ពាក្យ​ថា​គោរព​រដ្ឋធម្មនុញ្ញ​​វិញ ៕​