ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បឺសតូចមួយធ្លាក់​ក្នុង​ទន្លេ​យ៉ង់​សេ​​ស្លាប់​7នាក់​

14 ឆ្នាំ មុន

ប៉ូលិស​មូល​ដ្ឋាន​​រាយការណ៍​​​កាលពី​ថ្ងៃទី​២៩ មេសាថា​មនុស្ស​៧​នាក់​បាន​ត្រូវ​ស្លាប់​ក្រោយពី​រថយន្ត​បឺស​ធុនតូច​មួយគ្រឿង​បាន​ក្រឡាប់​​​ធ្លាក់​ទៅ​​ក្នុងទន្លេ​យ៉ង់​សេ​ក្នុង​ខេត្តហ៊ូបី ភាគ​កណ្តាល​​​ចិន កាលពី​យប់​​ថ្ងៃទី២៨​មេសា ។

គ្រោះ​ថ្នាក់​​​នេះកើត​មាន​កាលពី​ថ្ងៃទី​២៨​មេសា​​​ វេលា​​ម៉ោង​២១ម៉ោង​​​ក្នុងស្រុក​ ពេល​​រថ​យន្ត​​នោះ​ដឹក​អ្នកដំណើរ​​​៨​នាក់​​បាន​ធ្លាក់​​ក្នុង​ទន្លេ​​ត្រង់​ឃុំ​ GUOJIABAO ស្រុក​​ហ្ស៊ី​ហ្គី​ខេត្ត​​ហ៊ូបឹ ។  ​អ្នក​ដំណើរ​​ម្នាក់​ត្រូវ​បាន​​ជួយ​សង្គ្រោះ​ ហើយ​​​សាក​សព​​ជនរង​គ្រោះទាំងឡាយ​​ត្រូវ​បាន​រក​ឃើញ​ ។ ការស៊ើប​​​អង្កេត​លើ​គ្រោះ​ថ្នាក់​​​នេះ​កំពុង​​ធ្វើ ៕​