សុខភាពរបស់អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រីអ៊ីអ៊ូលីយ៉ាទីម៉ូឆេនកូធ្លាក់ដុនដាបយ៉ាងឆាប់រហ័សក្នុងពន្ធនាគារដោយសារកូដកម្មអត់អាហារ ។
ក្រោយការវាយតប់លោកស្រីមកលោកស្រីមានអាការឈឺចាប់ខ្លាំង។ សុខភាពលោកស្រីធ្លាក់ចុះខ្លាំងដោយលោកស្រីពុំព្រមពិសាអាហារចាប់តាំងពី៧ថ្ងៃមកហើយ រួចលោកស្រីហូបតែទឹក ។ កូនស្រីលោកស្រីនិយាយកាលពីថ្ងៃទី២៧មេសាថា បណ្តាអ្នកទទួលខុសត្តូវពន្ធនាគារបានគំរាមបញ្ចូលអាហារលោកស្រីដោយប្រើ កម្លាំង ។
ជាប់ឃុំឃាំងចាប់តាំងពីខែសីហា ឆ្នាំ២០១១មក លោកស្រីអ៊ីអ៊ូលីយ៉ាទីម៉ូឆេនកូ អាយុ៥១ឆ្នាំ ត្រូវទទួលការកាត់ទោសកាលពីខែតុលាដាក់គុក៧ឆ្នាំ ពីបទរំលោភបំពានអំណាច៕
ចែករំលែកព័តមាននេះ