ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អាល់​កៃ​ដា​ដោះ​លែង​ទាហាន​យេ​ម៉ែន​73នាក់​

14 ឆ្នាំ មុន

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រុម​អាក់​កៃ​ដា​នៅ​យេ​ម៉ែន​អះ​អាង​ពី​ការ​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី​២៨ មេសា នូវ​ទាហាន​យេ​ម៉ែន​៧៣​នាក់​ដែល​ត្រូវ​ក្រុម​នោះ​ចាប់​ខ្លួន​កាល​ពី​២​ខែ​មុន​ក្នុង​ឱកាស​នៃ​ការ​ប្រយុទ្ធ​គ្នា​មួយ​ជាមួយ​កង​ទ័ព​រដ្ឋា​ភិ​បាល​ក្នុង​ខេត្ត​​អា​ប៊ី​យ៉ាន​ដោយ​សារ​ការ​ធ្វើ​អាជ្ញា​កណ្តាល​ពី​សំណាក់​ប្រមុខ​កុល​សម្ព័ន្ធ​ទាំង​ឡាយ ។

សេចក្តី​ប្រកាស​នោះ​និយាយ​ថា សាខា​អាល់​កៃដា​នៅ​ឧបទ្វីប​អារ៉ាប់ AQAP បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី​២៨ មេសា នូវ​ទាហាន​យេ​ម៉ែន​៧៣​នាក់​ បន្ទាប់​ពី​ការ​ធ្វើ​អាជ្ញា​កណ្តាល​របស់​ប្រមុខ​កុល​សម្ព័ន្ធ​ AWARD BANAJAR បណ្តា​ឪពុក​ម្តាយ​ពួក​ទាហាន​ដែល​ត្រូវ​ចាប់​ខ្លួន​ និង​ក្រុម​ការ​ពារ​សិទ្ធិ​មនុស្ស​ពុំ​មែន​រដ្ឋា​ភិ​បាល​ទាំង​ឡាយ ៕