លោក CHUNG MONG-JOON កូនប្រុសរបស់លោក CHUNG JU-YOUNG ស្ថាបនិករបស់ក្រុមហ៊ុន HYUNDAI កាលពីថ្ងៃទី២៩ មេសា បានដាក់បេក្ខភាពរបស់លោកសម្រាប់ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងនាខែធ្នូខាងមុខនេះ។
លោក CHUNG គឺជាមនុស្សជើងចាស់ខាងនយោបាយម្នាក់ដែលជាប់ឆ្នោតជាសមាជិកសភា៧លើកព្រមទាំងជាម្ចាស់ភាគហ៊ុនសំខាន់ម្នាក់ក្នុងចំណោមម្ចាស់ភាគហ៊ុនសំខាន់ៗនៃក្រុមហ៊ុនស្ថាបនានាវាធំជាងគេបំផុតនៃពិភពលោកគឺក្រុមហ៊ុនHYUNDAI HEAVY INDUS-TRIES។ ក្នុងសន្និសីទសារព័ត៌មានមួយលោកCHUNG ថ្លែងថា ខ្ញុំចង់សរសេរទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង ។ ខ្ញុំនឹងប្រើបណ្តាបទពិសោធន៍របស់ខ្ញុំខាងការគ្រប់គ្រងសហគ្រាស ដើម្បីកសាងផ្នែកការទូតថ្មីមួយ ហើយធ្វើឱ្យកូរ៉េខាងត្បូងជាប្រទេសឯកភាពមួយ ។
លោកបន្តថា វាមានសារសំខាន់ខ្លាំងណាស់ដែលត្រូវមានការកែទម្រង់នយោបាយមួយដោយលោកសន្យាបញ្ចប់អំពើពុករលួយ គំនិតតំបន់និយម និងការប្រជែងគ្នារវាងបណ្តាក្រុមទាំងឡាយ ។ លោកCHUNG MONG-JOON ក៏សន្យាផងដែរលើកស្ទួយការទទួលខុសត្រូវសង្គមរបស់បណ្តាសហគ្រាស បែងចែកដោយស្មើភាពបំផុតនូវបណ្តាធនធាននិងការកែលម្អសង្គមឱ្យកាន់តែប្រសើរបំផុត ។
ជាមួយការប្រកាសនោះ លោកCHUNG ក៏បានឱ្យដឹងជាផ្លូវការពីការចូលរួមប្រកួតសម្រាប់ការសម្រាំងបេក្ខជនរបស់គណបក្ស SAENU-RIជាគណំបក្សអភិរក្សនិយមកំពុងកាន់អំណាចដែលត្រូវជ្រើសតាំងបេក្ខជនប្រធានាធិបតីមួយរូបមុនការបោះឆ្នោតនាខែធ្នូខាងមុខនេះ។ លោក CHUNGត្រូវប្រជែងជាមួយលោកKIM MOON-SOO ជាមនុស្សខ្លាំងម្នាក់ទៀតក្នុងគណបក្សនេះ ហើយលោកLEE JAE-OH សមាជិកសភាមួយរូបមានទំនាក់ទំនងជិតដិតជាមួយលោកប្រធានាធិបតីលីម្យុងបាក់ ជាបេក្ខជនសំខាន់ម្នាក់ទៀតក្នុងការសម្រាំងបេក្ខជនប្រធានាធិបតីនៃគណបក្ស SAENURI ៕
ចែករំលែកព័តមាននេះ