ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​កញ្ឆា​​3,45​តោន​​​នៅភាគ​​កណ្តាល​​ដៃ

14 ឆ្នាំ មុន

ប៉ូលិស​ថៃ​​ទើប​ចាប់​បាន​កញ្ឆា​​៣,៤៥​​តោន​​​ក្នុង​ខេត្ត​​សារ៉ា​ប៊ូរីភាគ​​ខាង​កណ្តាល​​ថៃ ។  ​នេះជា​ចំនួន​​​​កញ្ឆា​​​​ដ៏​ច្រើន​​​​ពុំ​ធ្លាប់​​ចាប់​​​​បាន​នៅ​​ថៃ។ ​ កញ្ឆា​ទាំងនេះ​ដាក់​​ក្នុង​​ប្រអប់​​ទាំងឡាយ​​​​ផ្ញើ​​ទៅ​កាន់​​អង់​គ្លេស ។​

បុរស​ម្នាក់​ឈ្មោះ​នីប៉ុន យ៉ាប​ម៉ូប៉ាដ អាយុ​៤៣ឆ្នាំ​ ត្រូវ​ចាប់​ខ្លួន​​ជាមួយ​គ្រឿង​ញៀន​​ទាំង​​នោះ ។​ក្នុង​សន្និសីទ​​សារព័ត៌​មាន​មួយ​ប្រមុខ​ប៉ូលិស​ខេត្ត​​សារ៉ាប៊ូរី​ឧត្តម​សេនីយ៍​CHALIT PRECCHAHARN  និយាយ​ថា​ បុរសឈ្មោះ​​​​​នីប៉ុន​ បាន​សារភាព​ថា​រូបគេ​បានទទួល​ប្រាក់​១០០.០០០​​​បាត​ (៣.៣០០ដុល្លារ​) ដើម្បី​​​​បញ្ជូន​​​​កញ្ឆា​​​​ទាំងនោះ​​ទៅ​កាន់​​កំពង់​ផែ​ក្រុង​បាងកក​​​ ដែល​​នៅ​​ទីនោះ​​គេ​នឹង​បញ្ជូន​​​បន្តទៅ​​បរទេស​​ ។ ការ​ស៊ើប​អង្កេត​​យ៉ាង​ក្តៅ​គគុក​មួយ​កំពុង​តែ​ធ្វើ ៕​​