ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ាប៊ី​សាអូឌីត​​បិទ​​ស្ថាន​ទូត​​ប្រចាំ​ប្រទេសអេហ្ស៊ីប​

14 ឆ្នាំ មុន

ទីភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវការ​​អារ៉ាប៊ីសាអូឌីត SPA ​រាយការណ៍​​ថា ​អារ៉ាប៊ី​សាអូឌីត​​​កាលពី​ថ្ងៃទី​២៨​មេសា​បាន​ហៅ​​ឯកអគ្គ​​រាជទូត​​ប្រចាំ​ប្រទេស​អេហ្ស៊ីប​ឱ្យ​ត្រឡប់​ទៅស្រុក​​​វិញ​និង​បាន​​ប្រកាស​បិទ​ស្ថានទូត​របស់​ខ្លួន​ប្រចាំទីក្រុង​គែរ​ព្រមទាំង​​បិទ​ស្ថាន​កុងស៊ុល​​​ក្នុង​ទីក្រុង​អាឡិចសាន់​ឌ្រី និង​​ក្រុង​ស៊ុយ​អេ ។​

យោងតាម​​​SPAថា ឯកអគ្គ​​​រាជទូត​អារ៉ាប៊ី​សាអូឌីត​​ប្រចាំ​អេហ្ស៊ីប​ ត្រូវបាន​កោះ​​ហៅ​ឱ្យ​​វិល​ត្រឡប់​​ទៅ​​ស្រុក​វិញ​​ដើម្បី​​ពិគ្រោះ​​បន្ទាប់​ពី​​​បាតុកម្ម​​​ជា​ច្រើន​ថ្ងៃ​របស់ពល​រដ្ឋអេហ្ស៊ីប​​​នៅ​​មុខ​​បណ្តា​ទី​ស្នាក់​ការ​​ការទូត​របស់​​អារ៉ាប៊ី​សាអូឌីត ។ បាតុកម្ម​​​នានា​និង​​ការប៉ុនប៉ង​​​​លុក​​​ចូល​​ក្នុង​ស្ថាន​ទូត​​អារ៉ាប៊ីសាអូឌីត​បាន​​គំរាម​កំហែង​ដល់​​សន្តិ​សុខ​របស់​បុគ្គលិក​​​ជាជនជាតិអារ៉ាប៊ីសាអូឌីត​​និង​អេហ្ស៊ីប ។

បណ្តាពាក្យ​ស្លោក​​ប្រទូស្តរ៉ាយ​​​ស្រែក​ដោយ​ពួកបាតុករ​​​រំលោភ​បំពាន​​​ដល់​​ភាព​ថ្លៃថ្នូរ​របស់​​បណ្តា​បេសកកម្ម​​​ការទូត​អារ៉ា​ប៊ី​សាអូឌីត ។​
ពួកបាតុករអេហ្ស៊ីប​​​ទាមទារ​ឱ្យ​ដោះលែង​មេធាវី​និងជា​​សកម្មជន​អេហ្ស៊ីប​ម្នាក់​លោក​ស្រីអាម៉េដហ្សឺហ្សាវី ដែល​ត្រូវ​​​​ចាប់​​ឃុំ​ឃាំង​នាពេល​មុននេះ នៅព្រលាន​​យន្ត​ហោះ​​អារ៉ាប៊ី​សា​អូឌីត ពីបទ​​មាន​គ្រឿងញៀន ៕