ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទ​ក្រហម​សាខា​រាជ​ធានី​ភ្នំពេញ​ទទួល​ទេយ្យ​ទាន​ពី​ព្រះ​សង្ឃ

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី២៧ ខែមេ​សា ឆ្នាំ២០១២ នៅ​កុដិ​លេខ​២៤ វត្ដ​នាគ​វ​ន័ រាជធានី​ភ្នំពេញ ព្រះ​គ្រូ​នាគ មុនី​ស​ត្ថា​សុ​ខុ​មោ នី សុវណ្ណ​មុនី​រ៉េ​ត ទីប្រឹក្សា​ផ្ទាល់​សម្ដេចព្រះ​មហា​សុមេធាធិបតី ន​ន្ទ ង៉ែត សម្ដេចសង្ឃនាយកនៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​ប្រគល់​នូវ​ទេយ្យ​ទាន​​ជា​មី​ចំនួន​៥០​កេស​ជូន​ដល់ ក​.​ក្រ​.​ក សាខា រាជធានី​ភ្នំពេញដែល​អ​ញ្ជើ​ញ​ទៅ​ទទួល​ដោយ​លោក គ្រួ​ច សា​មឿ​ន នាយក​ប្រតិបត្ដិ​សាខា និង​សហការី ។

ព្រះ​គ្រូ​នាគ​មុនី​ស​ត្ថា​សុ​ខុ​មោ នី សុវណ្ណ​មុនី​ រ៉េ​ត បាន​មាន​ព្រះ​ថេរ​ដីការ​គាំទ្រ​រាល់​សកម្មភាព​មនុស្ស​ធម៌របស់​សាខា​រាជធានី​ភ្នំពេញ ជា​ពិសេសក​.​ក្រ​.​កក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​ភាព​ត្រឹមត្រូវនៃលោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ជា​ប្រធានក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ដល់ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ ដោយ​មិន​ប្រកាន់​ពី​ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុ​រ ឬ​និន្នាការ​នយោ​បាយ​អ្វី​ឡើយទើប​ថ្ងៃនេះ​ព្រះ​អង្គ​មាននូវ​ទេយ្យ​ទាន​បន្ដិច​បន្ដួចដែល​បានមាន​សទ្ធា​ជ្រះថ្លា​របស់​បងប្អូន​ជា​ពុទ្ធបរិស័ទប្រគល់​ជូន​ដល់​សាខា​រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​ជួយ​សំរាល​នូវ ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ។

លោក គ្រួ​ច សា​មឿ​ន បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ និងសេចក្ដី​ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​លោក​ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​សាខា និង​ជា​អភិបាលរងរាជធានី​ភ្នំពេញ ប្រគេ​ន​​​ចំពោះ​ព្រះ​គ្រូ​នាគ​មុនី​ស​ត្ថា​សុ​ខុ​មោ នី សុវណ្ណ​មុនី​រ៉េ​ត ដែល​ព្រះ​អង្គជា​និច្ច​ជា​កាល​តែងតែផ្សា​រភ្ជាប់គ្រាំ​ទ្រ​ដល់​សកម្មភាព​មនុស្ស​ធម៌​របស់​សាខា​រាជធានី​ភ្នំពេញក្នុង​ការ​រួម​ចំណែក​​ជួយ​រំលែក​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ។ លោកនាយកក៏​បាន​ជំរាប​ប្រគេន​អំពី​សកម្មភាព​មនុស្សធម៌​របស់សាខា​រាជធានី​ភ្នំពេញ ជា​ពិសេស ក​.​ក្រ​.​ក ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​ឈ្លាសវៃ​នៃលោក​ជំទាវ កិត្ដិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ជា​ប្រមុខ គឺ​ទទួល​បានការ​ជឿជាក់​គាំទ្រ​ពី​សំណាក់​សប្បុ​រស​ជន គ្រប់​ម​ជ្ឍ​ដ្ឋា​ន ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​មនុស្ស​ធម៌​នេះ​មានការ​រីក​ចំរើន​លូតលាស់​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន មិន​ត្រឹមតែ​ប៉ុណ្ណោះ ក​.​ក្រ​.​ក បាន​ដើរ​តូ​នាទី​យ៉ាង​សកម្ម​ជា​ជំនួយការ​ឱ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌ថែម​ទៀត​ផង ។

ចុងបញ្ចប់​លោក គ្រួ​ច សា​មឿ​ន សូម​សន្យា​នឹង​ពាំ​នាំ​នូវ​ទេយ្យទាន​ទាំងនេះ​ជួយ​ឱ្យ​ដល់​ដៃ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗឱ្យ​សម​ស្រប​ទៅ​នឹង​ទឹក​ព្រះ​ទ័យ​របស់​ព្រះ​អង្គជា​ម្ចាស់​ទេយ្យទាន ៕