ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ដោយ​សារ​មេរោគ​អេដស៍​-ជំងឺ​អេដស៍នៅ​ខណ្ឌ​7មករា​ទទួល​អំណោយ​សង្គ្រោះ​ពីកាក​បាទ​ក្រហម​កម្ពុជា​សាខា​រាជ​ធានី​ភ្នំពេញ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​មេរោគ​អេ​ដស៍​-​ជំងឺអេដស៍​មាន​ជីវភាព​ទីទ័ល​ក្រ​ចំនួន​១៥​គ្រួសារ រស់នៅ​សង្កាត់ វាលវង់ ខណ្ឌ​៧​មក​រា ត្រូវ​បាន​ទទួល​អំណោយ​សង្គ្រោះ​ពី ក​.​ក្រ​.​ក សាខា​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី២៥ ខែមេ​សា ឆ្នាំ២០១២ នៅ​បរិ​វេណ​សាលា​ខណ្ឌ​៧​មក​រា ក្រោម​អធិបតីភាព លោក​ជំទាវ អ៊ួ​ន សុវណ្ណ​រិ​ន្ទ ប៉ា សុ​ជាតិ​វង្ស អនុប្រធាន​គណៈកម្មការ​ស្វែងរក​មូលនិធិ​សាខា ព្រមទាំង​លោក​ជំទាវ លោក​ឧកញ៉ា លោក លោក​ស្រី​ក្នុង​ជួរ​គណៈកិត្ដិយស​សាខា គណៈ​កម្មា​ធិការ​សាខា​, មន្ដ្រី​ប្រតិបត្ដិ​សាខា​, អនុ​សាខា និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រូប​ទៀត ។

លោក​ជំទាវ អ៊ួ​ន សុវណ្ណ​រិ​ន្ទ ក្នុង​នាម​លោក​ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​សាខា និង​ជា​អភិបាលរង​រាជធានី​ភ្នំពេញ ព្រម​ទាំង​ប្រតិភូ​ទាំងអស់​បាន​មាន​ប្រសាសន៍ពាំ​នាំ​នូវ​សេចក្ដី​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ឋ​បណ្ឌិតប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធាន ក​.​ក្រ​.​កដែល​លោក​ជំទាវ​តែងតែ​យកចិត្ដទុក​ដាក់​​នឹកគិត​ព្រួយបារម្ភ​ពី​សុខទុក្ខ និង​បាន​ក្រើន​រំលឹក​ដល់​គ្រប់​បណ្ដា​សាខា​ទាំង​២៤ រាជធានី​-​ខេត្ដ ឱ្យ​យកចិត្ដទុកដាក់ឱ្យ​បាន​ម៉ត់ចត់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ​ ។

លោក​ជំទាវ​សូម​ឱ្យបងប្អូន​ដែល​រង​គ្រោះ​កុំ​អស់សង្ឃឹម បាក់ទឹកចិត្ដត្រូវ​នឹងនរ​ចិត្ដ ព្រោះ​បងប្អូន​មិន​ឯកោ​ទេ នៅ​មាន ក​.​ក្រ​.​ក និង​រាជរ​ដ្ឋាភិ​បាល​ក៏​ដូច​ជា​អាជ្ញា​ធរ​មូលដ្ឋាន​នៅ​ចាំ​ជួយ​សង្គ្រោះ​ដល់​បងប្អូន​ជា​និច្ច ដូចនេះ​ហើយ​ក៏​សូម​បងប្អូន​ទាំង​អស់​ត្រូវ​ខិតខំ​តស៊ូយកចិត្ដទុកដាក់​ថែរក្សា​សុខ​ភាព​ឱ្យ​បាន​ល្អ ព្រមទាំង​លេបថ្នាំ​ឱ្យ​បាន​ទៀង​ទាត់​ទៅ​តាម​វេជ្ជបញ្ជា​ដើម្បី​ទ្រទ្រង់​ជីវិត​បាន យូរ​អង្វែងទន្ទឹម​នឹង​នេះ​សូមកុំ​មានការ​ធ្វេស​ប្រហែស​ប្រការ​សំខាន់​មិន​ត្រូវ​ចំលង​ទៅ​អ្នក​ដ៍ទៃ និង​ណែនាំ​ដល់​អ្នក​ដទៃ​ឱ្យចេះ​ការពារ​ទប់ស្កាត់​នូវ​ការ​ចំលង​មេរោគ​អេ​ដស៍​នេះ ។ 

លោក​ជំទាវ បាន​ជំរាប​ពី​ប្រភព​អំណោយ​ដែល​នាំ​យក​មក​ចែក​ជូននា​ពេល​នេះមួយ​ផ្នែក​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម​ផ្ទាល់​របស់​សាខា​គឺ​ការ​ផ​លឹ​ត​ទឹកបរិ​សុទ្ធ​ឱ​រ៉ា​ល់ និង​សេវាកម្ម​កំទេចសំណល់​វេជ្ជ​សាស្ដ្រ មួយ​ផ្នែក​ទៀត​បាន​មក​ពី​ការ​អំពាវនាវ​ដល់​​សប្បុរសជន​នានា និង​ព្រះសង្ឃ​តាម​បណ្ដា​វត្ដ​ក្នុង​រាជធានីភ្នំពេញ ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ទាក់​ទឹ​ន​ទៅ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ លោក​ជំទាវ​អនុប្រធាន​គណៈកម្មការ​ស្វែងរក​មូលនិធិ​សាខាសូម​អំពាវនាវ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មេត្ដា​បើកបរ​ត្រូវ​ចេះ​យល់យោគ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ភ្ជាប់​ភ្ជួ​ន ព្រមទាំង​កុំ​ពិសារ​ជាតិ​ស្រវឹង​បើ​ស្រវឹង​កុំបើកបរ ។

ទាក់​ទិ​ន​ទៅ​នឹង​បញ្ហា​គ្រោះ​អគ្គី​ភ័យ លោក​ជំទាវ​ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រយ័ត្ន​ខ្ពស់​ទៅលើ​ភ្លើង​អគ្គី​ស​នី ទៀន ធូប ចង្ក្រាន ហ្គា​ស ឬ​របស់របរ​ដែល​ងាយ​ឆាបឆេះ ដើម្បី​ចៀសវាង​នូវ​គ្រោះ​អគ្គី​ភ័យ​ដែលអាច​កើត​មាន​ឡើងជា​យថាហេតុ។  អំណោយ​សង្គ្រោះ​ដែល​សាខា​នាំ​យក​មក​ចែក​ជូន​​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​១៥គ្រួសារ​រួម​មាន ៖
គ្រឿង​ឧបភោគ បរិភោគ សំភារ​ប្រើប្រាស់​១៨​មុខ ចំនួន​១៥​សំរាប់ និង​ថវិកា​៧៥​ម៉ឺន​រៀល​។ សំភារ​ថវិកា​បន្ថែម​ទទួល​បាន​ពីលោក​ជំទាវ​ឧកញ៉ា យី​ន ផា​ន្នី ម្សៅ​សាប៊ូ​១៥​កញ្ចប់ និង​អំបិលអ៊ីយ៉ូត​១៥​កញ្ចប់​, លោក​ជំទាវ​ឧកញ៉ា ភាព ហៀ​ក ប្រេងឆា​១៥​ដប ទឹកដោះ​គោ​៦០​កំប៉ុង​, លោក​ឧកញ៉ា ថៃ សេង​ឡុ​ង ថវិកា​​១៥​ម៉ឺន​រៀល​, លោក​ជំទាវ មុំ ក្រសាល ថវិកា​៧៥.០០០​រៀល​, លោកស្រី មុំ សណ្ដាប់ ថវិកា​៧៥.០០០​រៀល​, លោក​ជំទាវ ឈឹ​ម វ​ត្ដី ថវិកា​១០០​ដុល្លារ​សហ​រដ្ឋអាមេរិក​, លោក​ជំទាវ សៅ សុ​ផា​នី សរ មុនី ថវិកា​២០​ម៉ឺន​រៀល​,  លោក​ស្រី ជា ណា​វី ចាន់ ពិសី ថវិកា​១៥​ម៉ឺន​រៀល​ ៕