រាជធានីភ្នំពេញ ៖ សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជានិងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ កាលពីព្រឹកថ្ងៃទី២៧ មេសា បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ សម្ភារ ប្រើប្រាស់ និងថវិកាមួយចំនួនឧបត្ថម្ភដល់ គ្រួសាររងគ្រោះដោយខ្យល់ព្យុះចំនួន១២គ្រួសារនៅក្នុងសង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ។
ការនាំអំណោយចែកជូនក្នុងឱកាសនោះមានការនិមន្តចូលរួមចែកផ្ទាល់ពីព្រះតេជគុណសុវណ្ណជោតិខឹម សម្បត្តិ ប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងលោកជា ពិសី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងជាអភិបាល រងខណ្ឌឫស្សីកែវ ព្រមទាំងលោកស្រី កែវ ចន្ទ័ ស៊ុនណារី អនុប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមខណ្ឌឫស្សីកែវ ព្រមទាំងព្រះសង្ឃ និងសមាជិកសមាជិកាកាកបាទក្រហមយ៉ាងច្រើនកុះករ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ