ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ទឹក​សណ្តែក​ជួយ​ការ​ពារ​ការ​កកើត​ខ្លាញ់​ក្នុង​ថ្លើម​

14 ឆ្នាំ មុន

តាម​អ្នក​ស្រាវ​ជ្រាវ​របស់​អា​មេរិក​ថា ទឹក​សណ្តែក​ពណ៌​ស​មិន​ត្រឹម​តែ​ល្អ​សម្រាប់​អ្នក​ខ្វះ​ជាតិ​ស្ករ​​​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ល្អ​សម្រាប់​ថ្លើម​ផង​ដែរ​។​ ​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​អ៊ីលី​ណយ សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ប្រូ​តេអ៊ីន​សណ្តែក​ដែល​មាន​នៅ​ក្នុង​តៅ​ហ៊ូ​នោះ​អាច​កាត់​បន្ថយ​ការ​កកើត​ខ្លាញ់​អា​ក្រក់​ក្នុង​ថ្លើម​ផង​ដែរ​។

​ទោះ​ជា​យ៉ាង​ណាក្តី​ លទ្ធផល​នៃ​ការរក​ឃើញ​នេះ​គឺ​គ្រាន់​តែ​ជា​ដំ​ណាក់​កាល​ដំ​បូង​ប៉ុណ្ណោះ​ដ្បិត​ការ​ពិសោធទើប​តែ​ត្រូវ​បាន​ធ្វើ​លើ​សត្វ​កណ្តុរ​នៅ​ឡើយ​។ អំ​ឡុង​នីតិ​វិធី​នៃ​ការ​ពិសោធស្រាវ​ជ្រាវ ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​​ប្រៀប​ធៀប​ថ្លើម​កណ្តុរ​ស្គម​និង​កណ្តុរ​ធាត់​ដែល​គេ​ឱ្យ​ចំណី​វា​មាន​ប្រូ​តេអ៊ីន​សណ្តែក​ដូច​គ្នា​។ ជា​លទ្ធផល​កណ្តុរ​ស្គម​គ្មាន​ការ​ខុស​ប្លែក​ឡើយ តែ​កណ្តុរ​ធាត់​វិញ​កម្រិត​ខ្លាញ់​នៅ​ក្នុង​ថ្លើម​របស់​វា​កាត់​បន្ថយ​ ២០%​។ ឯទ្រី​លី​សេរីដ( Triglycerides)ដែល​គេ​ស្គាល់​ថា​ជា​ខ្លាញ់​អា​ក្រក់​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​បេះ​ដូង​ក៏​ត្រូវបាន​កាត់​បន្ថយ​ក្នុង​កម្រិត​ដូច​គ្នា​ផង​ដែរ​។ នេះ​មានន័យ​ថា ទឹក​សណ្តែក​អាចទប់​ទល​់​ប្រ​ឆាំង​នឹង​«ជំ​ងឺ​ខ្លាញ់​ក្នុង​ថ្លើម​»(​ជា​លក្ខខណ្ឌ​ជាប់​ពាក់​នឹង​ការ​ធាត់​ដុះ​ពោះដែល​អាចនាំ​ទៅ​រក​ការ​ខ្សោយ​ថ្លើម​) ។​

​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ វេជ្ជ​បណ្ឌិត​ Hong Chenមក​ពី​សាកល​វិទ្យា​ល័យ​អ៊ី​លី​ណយ​បាន​បញ្ជាក់​ថា​ ស្ទើរ​១/៣​នៃ​មនុស្ស​ពេញ​វ័យ​អា​មេរិក​មាន​ជំ​ងឺ​ខ្លាញ់​ក្នុង​ថ្លើម​ ហើយ​​ភាគ​ច្រើន​នៃ​ពួក​គេ​គឺ​គ្មាន​រោគ​សញ្ញា​។ ការ​ធាត់​ដុះ​ពោះ​លើស​ទំ​ងន់​គឺ​ជា​កត្តា​ប្រ​ឈម​ដ៏​ផុយ​ស្រួយ​មួយ​នៃ​ជំ​ងឺ​ខ្លាញ់​ក្នុង​ថ្លើម​។ នៅ​ពេល​ខ្លាញ់​ប្រ​មូល​ផ្តុំ​ក្នុង​សរី​រាង្គ​មួយ​ដែល​វា​មិន​មាន​តួ​នា​ទី​សន្និ​ធិ​ខ្លាញ់​តួ​យ៉ាង​ដូច​ជា​ថ្លើម​​​ ដូច្នេះ​មុខ​ងារ​សំ​ខាន់​របស់​សរី​រាង្គ​នោះ​អាច​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​​គ្រោះ​ថ្នាក់​។

លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា បុគ្គល​ដែល​ធាត់​ៗ​តែង​មាន​បញ្ហា​នៃ​ការ​ធ្វើ​ដំ​ណើរ​ ហើយ​​ខ្លាញ់​ច្រើន​លើស​លប់​អាច​ហៀរ​ចេញ​ពី​ថ្លើម​ មាន​សម្ពាធ​តិចតួច​លើ​សរី​រាង្គ​ ។​ លទ្ធផល​នៃ​ការ​សិក្សា​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ​របស់​អង្គការ​ The American Society for Biochemistry and Molecular Biology (ASBMB)ទី​​ក្រុង​សានឌី​យេហ្គោ រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា​សហ​រដ្ឋ​អា​មេរិក​ក្នុង​ខែ​នេះ​ ៕