ខេត្តកណ្តាល ៖ ជាផ្នែកមួយនៃការទទួលខុសត្រូវរបស់សាជីវកម្មនៅក្នុងសង្គម និងសកម្មភាពដំណើរការយូរឆ្នាំរបស់ធនាគារ ដើម្បីអបអរសាទរគម្រប់ខួបលើកទី២០របស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារកម្ពុជាសាធារណៈបានចូលរួមផ្ដល់វិភាគទានជាមូលប្បទានបត្រមានទឹកប្រាក់ចំនួន១៥.០០០ដុល្លារអាមេរិកសម្រាប់ជួសជុលអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះចូរ៉ាម ខេត្ដកណ្ដាល។
កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០១២ លោកផាន យិងថុង ប្រធានធនាគារប្រចាំប្រទេសនៃ ធនាគារកម្ពុជាសាធារណៈបានប្រគល់មូលប្បទានបត្រខាងលើជូនដល់លោកបណ្ឌិតម៉ិញ បានកុសល អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា តំណាងមូលនិធិមុនីស្ថាបនា។
នៅក្នុងពិធីប្រគល់និងទទួលនោះ ក៏មានវត្ដមានរបស់លោក ហ្គោ គាតឡាយ នាយកប្រតិបត្ដិនៃក្រុមហ៊ុនកម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ីផងដែរ ៕
ចែករំលែកព័តមាននេះ