ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SAMSUNG សម្ពោធ​ហាង​ដៃគូ​ទំនើប​មួយ​ដើម្បី​ក្តោប​ក្តាប់​ទីផ្សារ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ហាងដៃ​គូទំនើប​របស់ Samsung មួយទៀតគឺ Khmer Leader Distribution (KLD) នៅពីថ្ងៃទី​២៦ មេសា នេះ បាន​បើក​សម្ពោធ​​ស្នាក់ការ​ថ្មី ស្ថិត​នៅ​អគារ​លេខ​៤៨ មហា​វិថីម៉ៅសេទុង ទល់មុខ​មជ្ឈ​មណ្ឌល​​ម៉ុងឌីយ៉ាល់​ជាផ្លូវការ ដោយមាន​ការ​ចូល​​រួមពីសំណាក់​ថ្នាក់​ដឹក​នាំគ្រប់ជាន់ថ្នាក់របស់ SAMSUNG, KLD, ហាងចែកចាយ​បន្ត ព្រម​ទាំង​ក្រុម​អ្នក​សារ​ព័ត៌មាន​សរុបប្រមាណចំនួន​១១០​នាក់។

ក្នុងឱកាសបើកសម្ពោធ​នោះ​លោក​ហ្គីហាន​លី ​នាយកចាត់ចែងសាខាក្រុមហ៊ុនថៃ SAMSUNG អេឡិចត្រូនិក​ប្រចាំកម្ពុជា បាន​លើកឡើងថា «ដោយ​មើលឃើញពីការ​តាំង​ចិត្ត ដើម្បីសម្រេចគោលដៅរួមក្នុងការចូលរួមអភិ​វឌ្ឍន៍ក៏ដូចជាពង្រីកទីផ្សារផលិតផល Samsung ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីតាម​ឱ្យទាន់​ការលក់ដែលកើនឡើងខ្លាំងជាមួយនឹងកំណើន២​ខ្ទង់ដោយ​ទទួល​បាន​ការ​គាំទ្រពី​សំណាក់​អ្នក​លក់​និង​ពេញ​និយម​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​ដែល​ជានិច្ចកាលតែងស្វែងរកអ្វីដែលថ្មីទំនើបឱ្យសម​ស្រប​ទៅនឹងជីវភាព​ទាន់សម័យ និង​មនុស្ស​ជំនាន់​ថ្មី ខ្ញុំ​សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​​ជ្រៅ​ចំពោះ​ហាងដៃគូរទំនើបថ្មីដ៏មានសក្តានុពល​របស់​យើងគឺ KLD»។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕