ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គណ​បក្ស​ប្រជា​ជនកម្ពុជា​ខណ្ឌ​ឫស្សី​កែវ ​នាំ​អំណោយ​ចែក​ជូន​ប្រជា​ពលរដ្ឋ​​រងគ្រោះ​​ដោយ​ខ្យល់​ព្យុះ​នៅ​សង្កាត់​​បាក់​ខែង

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​កម្មាធិការ​​​បក្ស​ប្រជាជន​កម្ពុជា​​​ខណ្ឌ​ប្ញស្សី​កែវ កាល​ពី​​​រសៀល​​ថ្ងៃទី​​​​២៥ មេសា បាន​នាំ​យក​អំណោយ​​ទៅ​ចែក​ជូន​​​ប្រជាពលរដ្ឋ​​​​​រង​គ្រោះ​​​ដោយ​​សា​រ​ខ្យល់​ព្យុះ​​​ចំនួន​​​​១២​គ្រួសារ​​​ នៅ​ក្នុង​​ភូមិ​ចំបក់​​មាស​ និង​​​ភូមិ​ក្តីចាស់ សង្កាត់​បាក់​ខែង​ ខណ្ឌ​ប្ញ​ស្សី​កែវ ​ដោយ​មាន​​ការ​អញ្ជើញ​​ចូល​រួម​​ផ្ទាល់​​ពី​សំណាក់​​លោក​ស្រី​ អ៊ួង សុផល្លា​ ប្រធាន​​​​សមាគម​​​នារី​កម្ពុជា​​ ដើម្បី ​​សន្តិ​ភាព​​​និង​អភិវឌ្ឍ​​​​ន៍​ខណ្ឌ​ប្ញស្សី​កែវ និង​ជា​តំណាង​​​លោក​ឃ្លាំង​​ ហួត ​ ជាប្រធាន​​​គណៈ​​កម្មាធិកា​​​រ​​បក្ស​​ប្រជា​ជន​​​កម្ពុជា​​​​​ខណ្ឌ​រួម​ទាំង​សមា​ជិក​សមា​ជិកា​​​​បក្ស​យ៉ាង​​ច្រើន​​កុះ​ករ ។

អំណោយ​​ដែល​នាំ​​​ទៅ​ចែក​ជូន​ក្នុង​ឱកាស​​​នោះ សម្រាប់​​​ប្រជាពលរដ្ឋ​​​៣គ្រួសារ​​ ដែល​ត្រូវ​​​ខ្យល់​ព្យុះ​​រលំ​​ផ្ទះ​​​​ទាំង​ស្រុង​​ក្នុង​​១គ្រួសារ​​​ទទួល​បាន​​​អង្ករ​​៥០​គីឡូក្រាម មី​​​២កេស ទឹក​ត្រី​​​១យួរ ទឹក​ស៊ីអីុវ​​​១យួរ ត្រី​ខ​​១០កំប៉ុង កន្ទេល​​​១ មុង​១​​ ភួយ​​១ សារុង​​​១ ធុង​ទឹក​​​ជ័រ​ធំ​​១ តង់​​​​១ ថវិកា​​​​​២០​ម៉ឺន​រៀល ។ សម្រាប់​​ប្រជាពលរដ្ឋ​​​៩​គ្រួសារ​​​ដែល​ត្រូវ​ខ្យល់​ព្យុះ​​របើក​​ដំបូល​​ទទួល​​បាន​អង្ករ​​​​២០គីឡូ​ក្រាម​ មី​​១កេស ទឹក​ត្រី​​​​១យួរ ទឹក​ស៊ីអីុវ​​​​​១យួរ សារុង​​​១ និង​ថវិកា​​​១០​ម៉ឺន​រៀល​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕